ក្រុមហ៊ុន Kohler បានបើកសម្ពោធជាផ្លូវការហើយនូវអាគារតាំងបង្ហាញផលិតផល
Kohler Thailand រួមជាមួយក្រុមហ៊ុន Heng Asia បានសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញផលិតផល KOHLER Signature showroom ទីមួយរបស់ខ្លួនក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2014 កន្លងទៅនេះ។
Kohler គឺជាក្រុមហ៊ុនឈានមុខគេមួយនៅលើពិភពលោកចំពោះការរចនា
និងបច្ចេកវិទ្យាសម្រាប់ផលិតផលផ្ទះបាយនិងបន្ទប់ទឹក។ ក្រុមហ៊ុនបាននាំមុខគេលើផ្នែករចនាបថ
ការបង្កើតថ្មី រួមជាមួយការអភិវឌ្ឍន៍ការរស់នៅរបស់អតិថិជនខ្លួនតាមរយៈផលិតផល
និងសេវាកម្មពិសេសៗរួមមាន ផលិតផលចានបង្គន់ បន្ទប់ទឹក ក្បាលរ៉ូប៊ីណេ
អាងមុជទឹក សម្ភារបន្ទប់ទឹក សង្ហារិមសម្រាប់បន្ទប់ទឹក កន្លែងលាងចាន
និងក្បាលរ៉ូប៊ីណេសម្រាប់ផ្ទះបាយ។
បេសកកម្មរបស់ Kohler ចំពោះប្រណីតភាពនៃការរស់នៅបានស្តែងឡើងតាមរយៈសមិទ្ធិផលរបស់ខ្លួនក្នុងការជំរុញឲ្យការរស់នៅរបស់អតិថិជនដែលប្រើប្រាស់ផលិតផល
ឬសេវាកម្មរបស់ខ្លួនមានភាពល្អប្រសើរ។ ការរស់នៅប្រកបដោយប្រណីតភាព ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគុណភាពនៃសោភ័ណភាព
ភាពថ្លៃថ្នូ និងភាពសម្បូបែប។ វាត្រូវបានបង្ហាញបន្ថែមទៀតតាមរយៈការបំពេញកង្វះខាតដោយខ្លួនឯង
និងការកែច្នៃបន្ថែមលើធម្មជាតិ។ ចំណុចទាំងអស់នេះមាននៅក្នុងផលិតផល
និងសេវាកម្មរបស់ Kohler ដែលបង្ហាញតាមរយៈការរចនាយ៉ាងស្រស់ស្អាតនាំឲ្យក្រុមហ៊ុនទទួលបានភាពល្បីល្បាញ។
ការរចនារបស់ Kohler ត្រូវបានជំរុញដោយឥទ្ធិពលនៃការឈានដល់កម្រិតសកលរបស់ក្រុមហ៊ុន
ការលាយបញ្ចូលគ្នារវាងសិល្បៈ និងវប្បធម៌ពីទូទាំងសកលលោកជាមួយនឹងមុខងារជាក់ស្តែង
និងបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតខ្ពស់។ ការរចនា អាយុកាល
និងដំណើរការនៃផលិតផលគឺជាចំណុចគោលរបស់ Kohler ហេតុនេះចរិតលក្ខណៈសំខាន់ៗត្រូវបានរួមបញ្ចូលទៅក្នុងផលិតផលនីមួយៗរួមមាន
គុណភាព សោភ័ណភាព និងនិរន្តរភាពជាសកល។ សម្រាប់ Kohler ចំណុចពិសេស
និងប្រណីតភាពនៃការរចនាគឺជាភាពចាំបាច់សម្រាប់ផលិតផលទាំងអស់
ហេតុនេះការអភិវឌ្ឍន៍ផលិតផលដែលបង្កើតបរិយាកាសល្អ ដោយមិនបោះបង់តម្លៃនៃការរចនាគឺជាចំណុចសំខាន់ទីពីរ។
Kohler ត្រូវបានទទួលស្គាល់
និងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅអាមេរិក អឺរ៉ុប និងតំបន់អាស៊ី។
វាត្រូវបានគេផ្តល់ការជឿទុកចិត្តតាមរយៈសំណង់សម្គាល់ទីតាំងប្រវត្តិសាសន៍ដូចជា ChakriMahaPrasat Throne Hall, Siam Paragon Department Store, Siam Kempinski
Hotel ក្នុងប្រទេសថៃ សណ្ឋាគារប្រណីតជាន់ខ្ពស់ រមណីយដ្ឋាន និងខុនដូនានាដូចជា
Savoy Hotel London នៅចក្រភពអង់គ្លេស, Hôtel Raffles Mecca នៅអារ៉ាប៊ី សាអូឌីត, Ritz Carlton នៅហុងកុង Trump Hotel New York នៅសហរដ្ឋអាមេរិក, SohoHaus Berlin នៅអាល្លឺម៉ង់។
អគារតាំងបង្ហាញផលិតផល
Kohler ទីមួយមានទីតាំងនៅជាន់ទីបី
ក្នុងអគារក្រុមហ៊ុន Heng Asia ត្រូវបានសាងសង់ឡើងក្នុងទម្រង់
“កម្រិតនៃការរស់នៅប្រកបដោយប្រណីតភាព” សម្រាប់អ្នកដែលអ្នកដែលមានចំណាប់អារម្មណ៍ចំពោះផលិតផល
និងសេវាកម្មរបស់យើង។ គោលគំនិតនៃការរចនាអគារតាំងបង្ហាញផលិតផល Kohler
នេះគឺបង្កើនភាពរីករាយ
និងងាយស្រួលសម្រាប់អតិថិជនចំពោះការប្រើប្រាស់ផលិតផលនានាដូចជា
បន្ទប់សណ្ឋាគារ ក្បាលរ៉ូប៊ីណេ ជាមួយនឹងទីតាំងសម្រាប់ការសាកល្បង បណ្តុំការរចនានៃ
Artist Editions និងទីតាំងសម្រាប់ផលិតផលថ្មីដែលទើបនាំចូល។
អគារនេះតាំងបង្ហាញផលិតផលដែលត្រូវបានរចនាយ៉ាងល្អឯក
និងពិសេសក្នុងរចនាបថទំនើប និងប្រពៃណីជាច្រើនប្រភេទ។
សូមណែនាំផលិតផលថ្មីដែលទើបមកដល់
ផលិតផលថ្មីៗទាំងអស់នឹងត្រូវសម្ពោធក្រោមគោលគំនិត
“ការច្នៃប្រឌិត លើសពីការស្រមើស្រមៃ” ជាមួយនឹងការរចនាដ៏ពិសេស
ប្រកបដោយការច្នៃប្រឌិត។ ផលិតផលទាំងឡាយត្រូវបានផលិតដោយប្រើប្រាស់សម្ភារដែលមានគុណភាពខ្ពស់បង្កើតបានជាផលិតផលដែលមានភាពជាប់ធន់
និងការពារស្នាមប្រឡាក់។ គ្រប់ផលិតផលពោរពេញដោយភាពទាន់សម័យដើម្បីបង្កើនបរិយាកាស
និងប្រែក្លាយបន្ទប់ទឹករបស់អ្នកឲ្យទៅជាកន្លែងបន្ធូរអារម្មណ៍យ៉ាងពិតប្រាកដ។
• NUMI ជាផលិតផលចានបង្គន់ឈានមុខគេរបស់
Kohler ដែលបានរួមបញ្ចូលដោយការរចនា បច្ចេកវិទ្យា
និងវិស្វកម្មល្អគ្មានគូប្រៀប ដើម្បីនាំមកជូនលោកអ្នកនូវផាសុកភាព និងអនាម័យខ្ពស់បំផុត។
គ្រប់ចន្លោះត្រូវបានផលិតដោយការពិចារណាដើម្បីបង្កើតទម្រង់ទំនើបមួយដែលមិនប៉ះពាល់ដល់មុខងារប្រើប្រាស់។
វាមានភាពឆ្លាតវៃ និងសាមញ្ញសម្រាប់ប្រើជាមួយតេឡេ (touch-screen
remote) ដែលអាចឲ្យលោកអ្នកគ្រប់គ្រងមុខងារយ៉ាងងាយស្រួលសម្រាប់ពន្លឺ
សីតុណ្ហភាព និងសំឡេងឲ្យសមស្របទៅតាមចំណូលចិត្តរបស់អ្នក។ ផ្តើមពីទម្រង់
និងលក្ខណៈពិសេសក្នុងការសន្សំសំចៃទឹកគ្មានគូប្រៀបរបស់វា ចានបង្គន់ Numi
បង្កើតបាននូវស្តង់ដារដ៏ល្អឥតខ្ចោះថ្មីមួយទៀតនៅក្នុងបន្ទប់ទឹក
ដើម្បីបំពេញតម្រូវការសម្រាប់ប្រណីតភាពកម្រិតខ្ពស់នៃការរស់នៅ។
• ក្បាលទឹកផ្កាឈូកមុខងារតែមួយ (The
single-function showerheads) ប្រើបច្ចេកវិទ្យា Katalyst technology ដែលមានការទទួលស្គាល់ដោយ EPA-Watersense សហរដ្ឋអាមេរិក
ជួយកាត់បន្ថយការប្រើប្រាស់ទឹកពេលកំណត់មុខងាររក្សាទឹក។
• Kohler Lithocast Bath ផលិតឡើងពីអាគ្រីលីក
និងអាលុយមីញូមអ៊ីដ្រុកស៊ីតសុទ្ធ ដែលផ្តល់នូវសុវត្ថិភាព
និងមិនប៉ះពាល់ដល់បរិស្ថាន គ្មានជាតិពុល គ្មានវិទ្យុសកម្ម និងសារធាតុ volatile
chemicals។