មន្រ្តីបារាំងរិះគន់ Apple ចំៗ ក្រោយពេល Apple ដកកម្មវិធី AppGratis របស់បារាំងចេញពី App Store
កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ អ្នកនាង Fluer Pellerin មន្ត្រីឧស្សាហកម្មឌីជីថល របស់ប្រទេសបារាំង បាននិយាយរិះគន់ Apple យ៉ាងចំៗ ដោយមិនសំចៃមាត់ ថា Apple ជាមនុស្សព្រៃផ្សៃ។
ការរិះគន់នេះ គឺក្រោយពេលដែលក្រុមហ៊ុន Apple បានដកកម្មវិធី AppGratis របស់ក្រុមហ៊ុនបារាំងចេញពី App Store ដោយសារតែកម្មវិធីនេះ មានលក្ខណៈដូចទៅនឹង App Store របស់ Apple។
Pellerin មានគម្រោងចង់ឲ្យសហភាពអឺរ៉ុប ជួយពិនិត្យឡើងវិញលើទង្វើរបស់ Apple ដែលបានដកកម្មវិធី ខាងលើចេញពី App Store។ លោក John Paczhowski បាននិយាយប្រាប់ AllThingsD ថា មិនមែនតែកម្មវិធីខាងលើនេះនោះទេ ដែលត្រូវ Apple ដកចេញនោះ គឺមានកម្មវិធីជាច្រើនទៀត ដែលមានលក្ខណៈស្រដៀងគ្នានឹង AppGratis ត្រូវបាន Apple មិនអនុញ្ញាតឲ្យមាននៅលើ App Store៕
