Twitter នឹង​ដំណើរ​ការ​សេវា​កម្ម​តន្ត្រី នៅ​ចុង​សប្ដាហ៍​នេះ

4/17/2013 0 Comments A+ a-

មានព័ត៌មានចចាមអារ៉ាម បាននិយាយថា Twitter កំពុងរៀបដាក់ឲ្យដំណើរការ នូវសេវាកម្មតន្ត្រី ដែលមានឈ្មោះថា Twitter Music app នៅក្នុងចុងសប្ដាហ៍នេះ។
យោងតាមប្រភព ដែលជិតស្និទ្ធនឹងក្រុមហ៊ុន បានបង្ហើបប្រាប់សារព័ត៌មាន All Things Digital ថា នៅចុងសប្ដាហ៍នេះ Twitter នឹងដំណើរការ សេវាកម្មតន្រ្តី។ សារព័ត៌មាន CNET បានទាក់ទងនឹង Twitter ដើម្បីបញ្ជាក់បន្ថែម ហើយព័ត៌មានដដែល ទទួលបានគឺ Twitter បានទិញ We Are Hunted ដែលជាអ្នកផ្ដល់នូវសេវាកម្មតន្ត្រី ប៉ុន្តែមិនបានបញ្ជាក់ថា សេវាកម្មតន្រ្តីនឹងដំណើរការ ចុងសប្ដាហ៍នេះ ឬមួយយ៉ាងណាទេ។
នៅមុននេះ CNET បានចុះផ្សាយថា Twitter នឹងដំណើរការសេវាកម្មតន្ត្រី ដែលមានឈ្មោះថា Twitter Music សម្រាប់ iOS៕