Tablet ស្តើងនិងស្រាលបំផុតទាំង៦ នៅលើពិភពលោក
បច្ចុប្បន្ននេះគេសង្កេតឃើញថា មានប្រភេទ Tablet
ជាច្រើនកំពុងតែដំណើរការលក់ ពាសពេញទីផ្សារនៅទូទាំងពិភពលោក ។ Tablet
គឺជាឧបករណ៍មួយប្រភេទ ដែលមានរាងធំជាង ស្មាតហ្វូន ហើយឥឡូវនេះសម្រាប់ Tablet
ដែលមានកម្រាស់ស្តើង មើលទៅពិតជា មានរាងសិចស៊ី
និងងាយស្រួសក្នុងការដាក់តាមខ្លួន។
ព្រមជាមួយគ្នានេះ បើតាមការអង្កេតរបស់ទីភ្នាក់ងារ ព័ត៌មានបច្ចេកវិទ្យា
Cnet គេបានរកឃើញនូវប្រភេទ Tablet ដែលស្តើងនិងស្រាលជាងគេបង្អស់
លើពិភពលោកចំនួន៦ប្រភេទ មានដូចខាងក្រោមនេះ។
១/ Sony Xperia Z ដែលមានកំរាស់ត្រឹមតែ ០,២៧អ៉ីញ មានទំងន់ ១,០៩ផោន និងមានទំហំ ១០អ៉ីញ។
២/ Apple iPad Mini មានកំរាស់ ០,២៨អ៉ីញ មានទំងន់ ០,៦៨ផោន និងមានអេក្រង់ទំហំ ៧,៩អ៉ីញ។
៣/ Asus TF700 មានកម្រាស់ ០,៣៣អ៉ីញ មានទំងន់ ១,៣២ផោន និងមានអេក្រង់ទំហំ ១០,១អ៉ីញ។
៤ /Google Nexus 10 មានកម្រាស់០,៣៥អ៉ីញ មានទំងន់១,៣៣ផោន និងមានអេក្រង់ទំហំ ១០អ៉ីញ។
៥/ Apple iPad (fourth generation) មានកម្រាស់ ០,៣៧អ៉ីញ មានទំងន់ ១,៤៤ផោន និងមានអេក្រង់ទំហំ ៩,៧អ៉ីញ ។
៦/ Barnes & Noble Nook HD មានកម្រាស់ ០,៤៣អ៉ីញ មានទំងន់ ១,៦៨ផោន និងមានអេក្រង់ទំហំ៧អ៉ីញ៕
១/ Sony Xperia Z ដែលមានកំរាស់ត្រឹមតែ ០,២៧អ៉ីញ មានទំងន់ ១,០៩ផោន និងមានទំហំ ១០អ៉ីញ។