កវីនិពន្ធ សោម ដូរ៉េ លេចឮ ពាក្យថា " ក្លាយជាក្រពើរ វង្វេងបឹង" ត្រៀមវេចបង្វេច ចូលសាន់ដេ

4/06/2013 0 Comments A+ a-

ភ្នំពេញ៖   កវីនិពន្ធកំលោះស្រស់ សង្ហាលោក សោម ដូរ៉េ ដែលជាកវីនិពន្ធ មានមុខមាត់ ញឹកញាប់ជាងគេ ក្នុងបណ្ដាញសារពត័មាន បន្ទាប់ពីបានវេច បង្វេចចូលទ្រនំ ថោន ដែលជាទ្រនំបង្កើត ក្រោយគេ មានភាពល្បីល្បាញលឿន ដោយសារផលិតកម្មថោន មានធនធានមនុស្ស ថវិកា និងប្រមូលផ្ដុំទៅដោយ តារាចម្រៀងប្រុសស្រីល្បីៗ ជាច្រើនដួង ។
សោម ដូរ៉េ ជាកវីនិពន្ធមានទឹកដៃល្អ ក្នុងការសរសេរបទចម្រៀង មួយរយៈដែលលោក ជ្រកកោនក្នុងផលិតកម្ម ហង្សមាស លោកសរសេរ បានបទចម្រៀងជាច្រើនបទ តែបទចម្រៀងរបស់លោក ចេញលក់បានតែជាង ១០ប៉ុណ្ណោះ នាំឲ្យកវីរូបនេះ ខកចិត្តមិនតិចទេ ។ អ្វីដែលសំខាន់ ក្រោយពីលោកបាន ចាកចេញពីផលិតកម្មនេះ ស្រាប់តែមានពាក្យសម្ដី លេខឮថា លោក ជាក្រពើរវង្វេង បឹងទៀតផង តែលោកមិនបានតបត ជាមួយពាក្យសម្ដី ឥតប្រយោជន៍អស់ទាំង នោះទេ ។
ការចូលមកដល់ផលិតកម្ម ថោន មិនទាន់បានប៉ុន្មានផង ស្រាប់តែបទចម្រៀងដែល ស្ថិតក្រោមស្នាដៃកវី កម្លោះសង្ហារូបនេះ បានចេញលក់ដល់ទៅ ៣បទ ដែលសុទ្ធសឹងជាបទល្បីៗ ដូចជាបទ រាំជាន់អាចម៌គោ,សង្សារឆ្នាស់ និង បទបោកខោអាវនឹកស្នេហ៍ ដែលក្នុងនោះ បទ រាំជាន់អាចម៍គោ ដែលបកស្រាយដោយ អ្នកនាង កាតុ ទទួលបានការសំណូមពរ ជាងគេនៅវិទ្យុ ថោន រហូតដល់ជាប់ ចំណាត់ថ្នាក់ជាបទ ដែលគេសំណូមពរ ច្រើនដង ក្នុងវិទ្យុថោនទៀតផង ។ មកដល់ ថោន មិនទាន់បាត់ចំហាយ ហង្សមាសផង ស្រាប់តែកវីរូបនេះ បែរជាលេចឮថា រូបលោក កំពុងមានទំនាក់ទំនង ជាមួយ លោក ឡាយ សុខចំរើន ដែលជាថៅកែ ផលិតកម្ម សាន់ដេ ហើយមិនដឹងថា កវីរូបនេះប្រុងវេចបង្វេច រត់ចូលសាន់ដេទៀត ឬយ៉ាងណាទេ ។
ជំនួបផ្ទាល់ជាមួយ Looking TODAY កវីនិពន្ធ សោម ដូរ៉េ បានបកស្រាយថា លោកទទួលស្គាល់ថាស្នាដៃ លោកចុង ក្រោយ នេះ ទទួលការគាំទ្រច្រើន ។ លោកនឹងមានសមិទ្ធផលថ្មីទៀត ដើម្បីបម្រើអារម្មណ៍ ទស្សនិកជន។ ចំណែករឿងដែលគេថា លោកប្រុងវេចបង្វេច ចូលសាន់ដេ លោកសុំមិនបកស្រាយ អ្វីទាំងអស់ អ្វីដែលសំខាន់ លោកពិតជាមានទំនាក់ទំនង ជាមួយថៅកែ សាន់ដេមែន ។ កវីវ័យក្មេងរូបនេះ កាន់តែមានរឿង មិនឈប់មិនឈរសោះ បើទោះជាលោកព្យាយាម សម្របខ្លួនជាមួយ បញ្ហាក៏ដោយ។ រង់ចាំមើលទៀត មើលថា លោកនឹងវេចបង្វេច ចូលសាន់មែនឬយ៉ាងណា ? តែមនុស្សដែលមានសមត្ថភាព ទៅដល់ណាក៏ល្បីដែរ៕ Via: lookingtoday
Looking Today
Looking Today

Looking Today