សំណង់ថ្មប៉ប្រះទឹក សង់ឡើងដើម្បីរំឭកវិញ្ញាណក្ខន្ធ នៅក្រោមបាតសមុទ្រ ធំជាងគេលើពិភពលោក
អាមេរិក៖ សំណង់ថ្មប៉ប្រះទឹកមួយ ដែលស្ថិតនៅក្រោមបាតសមុទ្រ Atlantis ធ្វើឡើងសម្រាប់រំឭកវិញ្ញាណក្ខន្ធ។ វាមានចម្ងាយ ជាង៥គឺឡូម៉ែត្រ ពីទិសខាងកើតនៃ Miami ក្នុងរដ្ឋ Florida។ វាគឺជាសំណង់ថ្មប៉ប្រះទឹក ដែលធំជាងគេបង្អស់នៅលើពិភពលោក មានទំហំជាង ៦៥.០០០ ម៉ែត្រការ៉េ នៃមហាសមុទ្រ ហើយមានជម្រៅ ជាង ១២ ម៉ែត្រ។គំរោងសំណង់នេះ ដំបូងឡើយ គឺជាវត្ថុចម្លងពី “the Lost City of Atlantis” បន្ទាប់មកវាបានក្លាយជាទីកន្លែង ដែលរកប្រាក់ចំណូល បានច្រើនជាងគេ ហើយក៏បានក្លាយជាទីស្មសាន និងជាកន្លែងរំឭកដល់ អ្នកបាត់បង់ជីវិតដំបូងគេ នៅលើពិភពលោកនៅក្រោមបាតសមុទ្រ។
រូបចំលាក់នោះ គេសាងសង់ជារូបតោ ដែលជាសត្វដែលមានអំណាច ជាងគេសម្រាប់ គ្រប់គ្រងនៅទីនោះ៕

