Halle Berry និយាយថា ការមានផ្ទៃពោះ គឺជារឿងដ៏ អស្ចារ្យបំផុត សម្រាប់ជីវិត

4/09/2013 0 Comments A+ a-

យោងតាមប្រភពព័ត៌មាន របស់គេហទំព័ររបស់ Hollywood បានឲ្យដឹងថាតារាស្រីដ៏ល្បី Halle Berry អាយុ ៤៦ បាននិយាយថា នាងកំពុងតែរីករាយការដែរ មានកូនដំបូងជាមួយ នឹងគូដណ្តឹង Olivier Martinez របស់នាង ហើយនាងថែម ទាំងនិយាយនៅក្នុង CNN.com ទៀតថា ការមានផ្ទៃពោះគឺជារឿងដែរ អស្ចារ្យបំផុតសម្រាប់ ជីវិតរបស់នាង។
Berry ក៏ធ្លាប់មានកូនស្រី Nahla អាយុ ៤ ជាមួយអតីតមិត្តប្រុស Gabriel Aubry ម្តងរួចមកហើយ ហើយកូនស្រីរបស់ នាងបានប្រាប់ Berry ថា “នាងចង់បានប្អូន”។ ពេលនេះ Berry និង Olivier អាយុ ៤៧ កំពុងតែរំពឹងថា ពួកគេនឹងមានកូនប្រុស។
ជាមួយគ្នានេះផងដែរ Berry កំពុងធ្វើការជាក្រុម ជាមួយអ្នកច្នៃម៉ូដ Michael Kors ដើម្បីប្រឆាំងភាពអត់ឃ្លាន នៅ Unites Nations World Food Programme៕