Huawei ចេញមុខ ប្រឆាំងនឹងការចោទ ប្រកាន់របស់អាមេរិក
Huawei Technologies Co បានធ្វើការបដិសេធ និងព្រមទាំងបាន និយាយថា សហរដ្ឋអាមេរិកចោទប្រកាន ក្រុមហ៊ុនចិន ដោយគ្មានភស្ដុតាង ការធ្វើបែបនេះគឺ ចង់រឿងចំៗតែម្ដង។Huawei ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាប្រព័ន្ធទូរគមនាគមន៍ ធំជាងគេនៅក្នុង ប្រទេសចិន ហើយក៏ជាក្រុមហ៊ុន ដែលផលិត ស្មាតហ្វូនជាប់លំដាប់ថ្នាក់ទី ៣នៅលើពិភពលោក ផងដែរ ដោយកាលពី ថ្មីៗនេះ បានចេញមុខបំភ្លឺថា ខ្លូនមិនដែរលក់ នូវគ្រឿងបរិក្ខាទូរគមនាគមន៍ ណាមួយដែលបាន បង្កប់នូវកូដពិសេស ដែលអាចធ្វើចារកម្ម បាន នោះទេ ។
មូលហេតុដែល Huawei ចេញមុខបកស្រាយក៏ដោយសារតែថ្មីៗនេះ សហរដ្ឋអាមេរិក បានចេញសេចក្ដី ប្រកាស ឲ្យស្ថាប័នរដ្ឋ និងក្រុមហ៊ុននានានៅក្នុង សហរដ្ឋអាមេរិកឈប់ទិញគ្រឿងបរិក្ខាទូរគមនាគមន៍ ពីក្រុមហ៊ុនចិន ជា ពិសេស Huawei ព្រោះថា វាអាចធ្វើឲ្យ ប្រព័ន្ធកុំព្យូទ័រក្រុមហ៊ុនងាយរង ការវាយប្រហារ ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលដែល អាមេរិកប្រកាសឈប់ឲ្យទិញគ្រឿង បរិក្ខាពីក្រុមហ៊ុនចិន ស្រាប់តែ ក្រុមហ៊ុន SoftBank និង Sprint Nextel Corp ចេញមុខនិយាយមុនគេ តែម្ដងថាខ្លូន ទាំងពីរ នឹងឈប់ទិញគ្រឿង បរិក្ខា ពីចិន ៕

