Apple គួរ​ប្តូ​រឈ្មោះ​ពី iPhone 5S ទៅ iPhone 6?

4/08/2013 0 Comments A+ a-

ជាធម្មតា Apple តែង​ប្រកាស​ជំនាន់ iPhone របស់​ខ្លួន ​​ដោយ​ភ្ជាប់​​​​កន្ទុយ​​អក្សរ​ ‘S’ ពី​ក្រោយ​​ Smartphone ជំនាន់​ក្រោយ​ៗ​ ជា​ក់ស្តែង​ដូច​ជា​ iPhone 3GS និង 4S ជា​ដើម។
តើ​ Apple គួរ​តែ​បញ្ឈប់​ការ​ប្រើ​ឈ្មោះ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ប្រើប្រាស់​មាន​មន្ទិល​សង្ស័យ​ពី​គុណភាព​របស់​ ខ្លួន​ដែរ​ឬ​យ៉ាង​ណា។ ហើយ​​ទាយាទ​បន្ត​ពី​ iPhone 5 ដែល​គេ​គិត​ថា​មាន​ឈ្មោះ iPhone 5S គួរ​ប្តូ​រ​ទៅ​ជា​ iPhone 6 វិញ​ទៅ​ឬ​យ៉ាង​ណា?

បើ ​តាម​សំដី​​​របស់​លោក Ken Segall អ្នក​​ទទួល​បន្ទុក​ផ្នែក​ឌីហ្សាញ​នៅ Apple និង​ដែល​ប៉ិនប្រសប់​​ខាង​មាន​គំនិត​បង្កើត​ថ្មី បាន​ព្រលយ​មាត់​ថា Apple គួរ​តែ​គិត​ឡើង​វិញ​ម្ដង​ទៀត មុន​នឹង​សម្រេច​ដាក់​ចេញ​ត្រកូល iPhone ដោយ​គ្រាន់​តែ​បន្ថែម​អក្សរ (S) ពី​ក្រោយ​ម៉ូដែល​ចាស់នោះ។ តើ​ហេតុ​អ្វី​ដែល​លោក Segall លើក​ឡើង​ដូច្នេះ?
លោក Segall ធ្លាប់​ជា​ដៃ​គូ​ការងារ​ធ្វើ​ការ​ក្នុង​ក្រុម​ខាង​រិះរក​គំនិត​ច្នៃ​ប្រឌិត​ ​ជា​មួយ Steve Jobs អស់​ជាង ១​ទសវត្សរ៍។ ថ្មីៗ​នេះ​លោក​បាន​លើកឡើង​ថា ការ​ដាក់​ឈ្មោះ ‘S’ បន្ត​ពី​ម៉ូដែល​ចាស់ (iPhone 3GS, iPhone 4S …) នឹង​ជា​សារ​មួយ​ដល់​អ្នក​ប្រើប្រាស់​គិត​អវិជ្ជមាន​ទៅ​លើ​គុណភាព​របស់ smartphone របស់ iPhone។ បើ​គ្រាន់​តែ​ជា​ឈ្មោះ iPhone ដដែល​បន្ថែម​តែ​កន្ទុយ​អក្សរ S ហាក់​ធ្វើ​ឱ្យ​អ្នក​​ប្រើ​ប៉ាន់​ស្មាន​បាន​ថា គុណភាព​របស់​វា​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​ឡើយ។ “ខ្ញុំ​យល់​ថា វា​ពុំ​ថ្វី​ទេ​ប្រសិន​និយាយ​ថា អ្នក​កំពុង​រក​ទិញ​ឡាន​សេរី​ឆ្នាំ 2013 មិន​មែន​ 2012S នោះ។ អ្វី​ដែល​សំខាន់​គឺ​ថា អ្នក​បាន​ទិញ​រថយន្ត​ទំនើប​ និង​ល្អ​បំផុត​ទៅ​បាន​ហើយ។”

Segall ​បន្ត​ថា “ប្រសិន​ក្រុមហ៊ុន​បញ្ឈប់​ទម្លាប់​នេះ ដោយ​ផលិត iPhone ក្នុង​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ​នោះ​ខ្ញុំ​ជឿ​ថា​វា​គ្រាន់​ល្អ​ជាង​នេះ”។
ចុះ​ប្រិយមិត្ត​វិញ តើ​យល់​ដូច​លោក Ken Segall ដែរ​អត់? តើ Apple អាច​នឹង​ចេញ​ iPhone 6 រំលង​ឈ្មោះ iPhone 5S ទេ?