Anonymous ផ្តើមវាយប្រហារ គេហទំព័រ រដ្ឋាភិបាល អ៊ីស្រាអែល
ការប្រមូលទិន្នន័យ ខូចខាតដោយសកម្មភាព វាយប្រហារតាមអ៊ីនធឺណេត Hacker ត្រូវបានគេអះ អាងថា មានតម្លៃសរុប រហូតដល់ ៣ពាន់លាន ដុល្លារអាមេរិក នៅក្នុងសកម្មភាពតវ៉ា ប្រឆាំង នឹងការគំរាមគំហែង នៃពួកប៉ាឡេស្ទីន ប៉ុន្តែទិន្នន័យជាផ្លូវការ លើការវាយប្រហារ ត្រូវបាន គេនិយាយថា បានបណ្តាលឲ្យ ខូចខាតក្នុងចំនួន ទឹកប្រាក់តិចតួច ប៉ុណ្ណោះ។ក្រុម Hacker គេស្គាល់ថា Anonymous បានអះអាងថា ការវាយប្រហារតាម បណ្តាញណេតវើក ធ្វើឡើងដើម្បីប្រឆាំង នឹងគេហទំព័រ រាជរដ្ឋាភិបាលអ៊ីស្រាអែល នៅសប្តាហ៍នេះ បានបណ្តាល ឲ្យខាត បង់អស់ថវិកា ជាច្រើនរាប់ពាន់ លានដុល្លារអាមេរិក បើ ទោះបីជារដ្ឋាភិបាល អ៊ីស្រាអែល និយាយជាផ្លូវការថា គ្មានផលប៉ះពាល់ខ្លាំងក្លា យ៉ាងណាក៏ដោយ។
ក្រុមវាយប្រហារ តាមអ៊ីនធឺណេតដដែល បានអះអាងថា ខ្លួនបានចូលវាយប្រហារ នៅក្នុង គេហទំព័ររដ្ឋាភិបាល អ៊ីស្រាអែល ផ្លូវការចំនួន ១២ មានដូចជា គេហទំព័រកងនគរបាល អ៊ីស្រាអែល ការិយាល័យ របស់នាយករដ្ឋមន្ត្រី អាជ្ញាធរការពារសុវត្តិភាព អ៊ីស្រាអែល ក្រសួងការពារ ជនអន្តោរប្រវែស និងការិយាល័យ ស្រង់ស្ថិតិសំខាន់ជាងគេ។ គេហទំព័រ ក្រសួងការពារជាតិ របស់ប្រទេសនេះ ត្រូវបានបិទផងដែរ នៅថ្ងៃទី៧ខែមេសា ម្សិលមិញនេះ ដែលក្រុម Anonymous បានចូលវាយប្រហារ នឹងលួចយកទិន្នន័យ នៅក្នុងបណ្តាញ tweet។
ក្រុម Hacker ប៉ានប្រមាណថា អ៊ីស្រាអែល ខាតបង់ទឹកប្រាក់ច្រើនជាង ៣ពាន់លានដុល្លារ អាមេរិកដែល Hacker បានចូលវាយប្រហារ នៅក្នុងគេហទំព័រ ច្រើនជាង ១០ម៉ឺន Facebook accounts ប្រមាណ ៤ម៉ឺន និង accounts ធនាគារចំនួន ៣ម៉ឺន ដែលជាកម្មសិទ្ធិ របស់ជនជាតិ អ៊ីស្រាអែលជាច្រើន។
ទោះបីជាយ៉ាងណាលោក Yitzhak Ben Yisrael រដ្ឋមន្ត្រីការិយាល័យ ផ្នែកគ្រប់គ្រង់ ការវាយ ប្រហារប្រព័ន្ធអ៊ីនធឺណេត ជាតិរបស់រដ្ឋាភិបាល អ៊ីស្រាអែល បាននិយាយថា ការវាយ ប្រហារបំផ្លាញចំណុច សំខាន់ៗគេហទំព័រ របស់រដ្ឋាភិបាលតិចតួច ប៉ុណ្ណោះ៕

