រកឃើញបឹង ទឹកសាបនៅ លើភពព្រះអង្គារ ដែលមានអាយុកាល ៣,៦ពាន់លានឆ្នាំ
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ថា ក្រុមអ្នកស្រាវជ្រាវ បាន រកឃើញបឹងទឹកសាប មួយកន្លែងដែលស្ថិត នៅលើភពព្រះអង្គារ ដែលបឹងនោះអាចផ្តល់ ការរស់នៅដល់ មនុស្សបាន។
ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាម៉េរិក បានឡើងទៅបំពេញ បេសកកម្មនៅភពព្រះអង្គារ ជាមួយនឹងយានរុករក បាន វិភាគនឹងរកឃើញថា មានដុំផ្ទាំងថ្ម មួយដ៏ធំផុសចេញពីដី ហើយទីតាំងនោះត្រូវ បានគេដាក់ឈ្មោះថា ឆក កំបិត លឿង (Yellowknife Bay) ដែលជារណ្តៅមួយផុសឡើង ខណៈដែលយានអវកាស រុករកបានចុះចត នៅក្នុងខែ សីហា ឆ្នាំ២០១២កន្លង ទៅ ។
តាមការឲ្យដឹងពីក្រុមអ្នកស្រាវជ្រាវ រណ្តៅដ៏ធំនោះមានល្បប់ភក់ និង ហើយត្រូវបានគេប៉ាន់ ប្រមាណថាវាមាន ប្រវែង ១៥០គីឡូម៉ែត្រ ដោយមានភ្នំព័ទ្ធជុំវិញ ហើយបឹងមួយនេះត្រូវបាន គេកំណត់អាយុកាលរបស់ វាប្រមាណ ៣,៦ពាន់លានឆ្នាំ ។ ក្រុមអ្នកស្រាវជ្រាវយល់ឃើញថា បឹងដែលរកឃើញនោះ គឺអាចមានអាយុកាល រាប់ពាន់ឆ្នាំ ប្រាកដមែន។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា តាមការវិភាគរបស់ពួកគេ បឹងនោះជាបឹងទឹកសាប ដោយផ្ទុកជីវៈតូចៗ និង មានកាបូន អ៊ីដ្រូសែន អុកស៊ីសែន នីដ្រូសែន និងស៊ុលហ្វួ ។
បឹងនេះអាចផ្តល់ការរស់រានដល់មនុស្សបាន ព្រោះវាមានសារធាតុ ដែលយ៉ាងទ្រទ្រង់ដល់អាយុជីវិត បានដូច ភពផែនដីដែរ ៕