ប្រព័ន្ធមេ«វីនដូវ៨»លក់មិនសូវដាច់៖ មីក្រូសូហ្វ៍ចោទអ្នកផលិតម៉ាស៊ីន

ម៉ាស៊ីនដែលជាកំព្យូទ័រ និងជាក្ដាបញ្ជាផង របស់ក្រុមហ៊ុនសូនីជប៉ុន។គេគួរតែដឹងថា អតិថិជនក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនជាមានជម្រើសច្រើនឡើយ នៅពេលគេនិយាយពី«ប្រព័ន្ធមេ វីនដូវ៧ (Windows7)» កន្លងមក។ ដូច្នេះវាអាចជាមូលហេតុមួយ ដែលធ្វើអោយ ចំណាប់អារម្មណ៍ របស់អ្នក ប្រើ ប្រាស់ទាំងនោះមានការធ្លាក់ចុះ នូវបំណង ដែលចង់ ងាកមកភ្លក្ស ប្រព័ន្ធថ្មីនេះ។ រីឯការ ផ្សាយពាណិជ្ជកម្ម យ៉ាងសន្ធឹកសន្ធាប់ របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ (Microsoft) វិញ ក៏មិនបាន ជាធ្វើ អោយ មានការប្រែប្រួលអ្វីខ្លាំងក្លានោះដែរ។ទស្សនាវដ្ដី ឌឺរ៉ឺហ្សីស្ទើរ (The Register) របស់អង់គ្លេស បានបង្ហើបថា មីក្រូសូហ្វ៍ មិនញញើតញញើមនឹងរិះគន់ ពួកអ្នកផលិតម៉ាស៊ីន (PC) ដែលដើរជាមួយ «វីនដូវ» នោះឡើយ ព្រោះពួកគេបានធ្វើអោយមាន «ភាពយឺតយ៉ាវជ្រុល» ក្នុងដំណើរការផលិត ឧបករណ៍ អោយបានត្រឹមត្រូវតាមកាលកំណត់។ «មីក្រូសូហ្វ៍ ក្ដៅក្រហាយខ្លាំង ទល់នឹងក្រុមហ៊ុនអ្នកផលិតម៉ាស៊ីនទាំងនោះ ដែលមិនបានអភិវឌ្ឍន៍អោយគ្រប់គ្រាន់ នូវផលិតផល ដែលប៉ះបញ្ជា តាម អេក្រង់បាន» នេះជាការអោយដឹងរបស់ប្រភពមួយ ស្និតនឹងសំនុំរឿង បញ្ជាក់ឡើងវិញ ដោយ ទស្សនាវដ្ដីអង់គ្លេស។
នៅប្រទេសបារាំង បើទោះជាមើលពីក្រៅ និងជាផ្លូវការ មានការឯកភាពគ្នារវាង ពួកអ្នក ផលិតម៉ាស៊ីន និងម្ចាស់ប្រព័ន្ធមេនោះក៏ដោយ តែភាសានៅខាងក្រោយឆាក ក៏បានធ្លាយ ចេញ អោយ ដឹង នូវរឿងដែលនឹកស្មានមិនដល់ដែរ។ ទស្សនាវដ្ដី ឡឺព័ង (Le Point) បានស្រង់សម្ដី របស់មន្ត្រីអ្នកធ្វើការក្នុង ក្រុមហ៊ុនមីក្រូសូហ្វ៍ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដែលបាននិយាយ រិះគន់ខ្លាំងៗ និងប្រហាក់ប្រហែលគ្នានេះ។ អ្នកទាំងនោះ បានបន្ថែមថា ជាពិសេស ទៅ ទៀត នោះ គឺពួកអ្នកផលិតម៉ាស៊ីនទាំងអស់នេះ ត្រូវបានមីក្រូសូហ្វ៍ ចង្អុលប្រាប់ពីរបៀបរបបជាច្រើន យ៉ាង ច្បាស់ លាស់ តាំងពីដើមឆ្នាំ២០១២មក ដើម្បីត្រៀមបម្រុង នូវរាល់ផលិតផល ដែលនឹងត្រូវមាន ដំណើរការជាមួយ វីនដូវ ៨។
យុទ្ធនាការថ្មី នៅថ្ងៃទី៩កុម្ភះ
កង្វះកំព្យូទ័រដែលមានបច្ចេកវិទ្យា «ប៉ះបញ្ជាលើអេក្រង់» ជាបញ្ហាដ៏សំខាន់ជាងគេ ក្នុងពេលនេះ ព្រោះថា «កម្មវិធីថ្មី នៃប្រព័ន្ធមេ វីនដូវ៨» ត្រូវបានបង្កើតឡើង ដើម្បីដើរជាមួយ«ចង្អុលដៃ» តែមិនមែន ជាមួយ កណ្ដុរនិងក្ដាវាយអក្សរនោះទេ។ តែគេបានទាយដឹងមុនរួចហើយ ថាម៉ាស៊ីន ដែលនឹងប្រើបច្ចេកវិទ្យាថ្មី នឹងមិនទាន់ត្រៀមខ្លួនហើយគ្រប់គ្រាន់ទាន់ពេល សម្រាប់តម្រូវ ការនៃ ប្រព័ន្ធកម្មវិធីថ្មី របស់មីក្រូសូហ្វ៍នោះឡើយ។តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រព័ន្ទកំព្យូទ័រ ឬប្រព័ន្ធ ក្តាបញ្ជា ជាច្រើនបានដាក់ចេញលក់ជាបណ្ដើរ នៅតាមទីផ្សារ ដែលបង្ហាញពីភាពខំប្រឹងស្វះស្វែង នៃក្រុមហ៊ុនផលិតម៉ាស៊ីន PC ជាច្រើននោះ។ នៅថ្ងៃទី៩ខែកុម្ភះខាងមុខ មីក្រូសូហ្វ៍ខ្លួនឯង ក៏នឹង ដាក់មកលក់ក្នុងទីផ្សារដែរ នូវផលិតផលក្ដាបញ្ជាថ្មី «ស៊ៀហ្វេស ប្រូ (Surface Pro)» ដែលមើលទៅ ផលិតផលនេះទំនងជាអាចជួយជម្រុញបន្ថែមទៀត នូវយុទ្ធនាការទីផ្សាររបស់មីក្រូសូហ្វ៍ ក៏ដូចជា ជួយដាស់អោយអ្នកផលិតម៉ាស៊ីន ងើបពីការរវើរវាយនោះផងដែរ៕