មីក្រូសូហ្វ៍ រងការស៊ើបអង្កេត ពីរឿងពុករលួយនៅបរទេស
ប្រព័ន្ធយុត្តិធម៌របស់អាមេរិក បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា មីក្រូសូហ្វ៍ (Microsoft) និងដៃគូររបស់ក្រុមហ៊ុននេះ ដែលរងការចោទប្រកាន់ពីអំពើរពុករលួយ នៅក្នុងប្រទេសជាច្រើន។
រូបសញ្ញារបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ នៅការិយាល័យកណ្ដាលក្នុងប្រទេសអាមេរិក។
កាសែតវល ស្ទ្រីត ជូកណល (Wall Street Journal) បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសអាមេរិក បានបើកការស៊ើបអង្កេត ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ និងដៃគូរមួយចំនួនទៀត របស់ក្រុមហ៊ុន ដែលទំនងជាបានប្រព្រឹត្តិអំពើពុករលួយ ចូលដៃជើង ជាមួយនឹងអ្នកទទួលខុសត្រូវ នៃរដ្ឋាភិបាលរបស់ប្រទេសចិន អ៊ីតាលី និងរ៉ូម៉ានី ដើម្បីទទួលបាននូវកិច្ចសន្យា ឬកិច្ចព្រមព្រៀងទាំងឡាយ។
នាយករងទទួលបន្ទុកបញ្ហាយុត្តិធម៌ប្រចាំក្រុមហ៊ុន មីក្រូសូហ្វ៍ លោក ចន ហ្វ្រេខ (John Frank) បានទទួលស្គាល់ នៅក្នុងអត្ថបទមួយ ផ្សាយក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន។ លោកបាននិយាយថា «យើងចាត់ទុកយ៉ាងម៉ត់ចត់ នូវរាល់ការចោទប្រកាន់ទាំងឡាយ ដែលបានទាក់ទាញ ការចាប់អារម្មណ៍របស់យើង។ យើងនឹងសហការ យ៉ាងពេញទំហឹងជាមួយ នឹងរាល់ការស៊ើបអង្កេតទាំងឡាយ របស់រដ្ឋាភិបាល។»
បើទោះជាលោកមិនបាននិយាយអោយច្បាស់ ពីការស៊ើបអង្កេតដែលបានកំពុងធ្វើនោះក៏ដោយ ក៏លោកបានបញ្ជាក់ថា «ចំណោទដែលបានលើកឡើងដោយ កាសែតវលស្ទ្រីត ជូកណល សុទ្ធតែសំខាន់។ ដូច្នេះ ឥឡូវនេះ វាជារឿងដែលរដ្ឋាភិបាល និងមីក្រូសូហ្វ៍ ត្រូវពិនិត្យស្វែងរកភាពលំអិត។»
លុយសំណូក នៅចិន
កាសែតសេដ្ឋកិច្ចដដែលនេះ បានស្រង់ប្រភពដែលស្និតនឹងសំនុំរឿង មកនិយាយថា ការស៊ើបអង្កេតដែលដឹកនាំដោយ នគរបាលផ្នែកទីផ្សារហិរញ្ញវត្ថុអាមេរិក និងការិយាល័យយុត្តិធម៌ បានបើកដំណាក់កាល ដំបូងរបស់ខ្លួន។ ការស៊ើបអង្កេតដែលនឹងធ្វើបន្តទៅលើការចោទប្រកាន់ ពី«លុយសំណូក» ជាលក្ខណៈប្រព័ន្ធ រៀបចំដោយអតីតក្រុមហ៊ុនតំណាង របស់មីក្រូសូហ្វ៍ នៅចិន។ អាជ្ញាធរអាមេរិក នៅមិនទាន់បានធ្វើការចោទប្រកាន់ ដោយចំមុខ ទៅលើក្រុមហ៊ុនមីក្រូសូហ្វ៍ ឬក៏ដៃគូររបស់ក្រុមហ៊ុននេះនៅឡើយទេ។
ដោយបញ្ចាក់ហើយបញ្ជាក់ទៀតថា មីក្រូសូហ្វ៍ មិនអាចធ្វើអត្ថាធិប្បាយបានទេ ទៅលើការស៊ើបអង្កេត ដែលកំពុងដំណើរការនៅឡើយនេះ លោក ហ្វ្រេខ បានបន្ថែមត្រឹមតែយ៉ាងនេះ «នៅក្នុងក្រុមហ៊ុនដែលមានទំហំដូចយើងនេះ ការចោទប្រកាន់របៀបនេះ តែងកើតមានម្ដងម្កាល»។
លោកទទួលស្គាល់ថា «នៅក្នុងសហគមមួយ ដែលមានមនុស្សដល់ទៅ ៩៨ពាន់នាក់ និង៦៤០ពាន់ដៃគូរ វាមិនអាចនិយាយថា វាមិនដែលជួបបញ្ហាធ្លោះធ្លោយនោះទេ»។ តែថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យានេះ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីព្រមាន និងដាក់ពិន័យ ទៅលើរាល់ដៃគូរល្មើសទាំងអស់ បើទោះក្នុងកម្រិតណាក៏ដោយ៕