របក​គំហើញ​ផ្ទាល់​ភ្នែក​ថ្មីៗ​ទាំង៥ នៃ​វីនដូវ ៨

4/06/2013 0 Comments A+ a-

ក្រុមហ៊ុនបច្ចេកវិទ្យាកំព្យូទ័ររបស់អាមេរិក មីក្រូសូហ្វ៍ បានចេញផ្សាយជាផ្លូវការ កាលពីថ្ងៃសុក្រទី២៦ខែតុលា នូវ វីនដូវ ៨ ប្រព័ន្ធមេដែលមាស៊ីនកំព្យូទ័រក្នុងពិភពលោក ត្រូវដំណើរជាមួយ។ ប្រព័ន្ធបាននាំមកជាមួយ នូវដំណើរការថ្មីៗ ជាច្រើន ហើយមានរចនារូបរាង ខុសប្លែកពីវីនដូវ ចេញមុនៗសឹងតែទាំងស្រុង។ តើសំរាប់លោកអ្នកដែលជាអ្នកប្រើប្រាស់វិញ អ្នកមានអារម្មណ៍សប្បាយ ជក់ចិត្តជាមួយនឹងប្រព័ន្ធមេនៃកំព្យូទ័រ ដែលចេញមកថ្មីនេះទេ? មនោរម្យព័ងអាំងហ្វូ សូមជំរាប ជូនពីរបកគំហើញថ្មីៗទាំងនោះ។

ទំព័រដំបូងរបស់ វីនដូវ ៨។
ការបង្ហាញរូងរាងថ្មីដ៏ស្អាតមួយ
វាជាការវិវត្តថ្មី យ៉ាងច្បាស់ក្រឡែត នៃការងាររបស់ក្រុមហ៊ុនមីក្រូសូហ្វ៍ ដោយគេគ្រាន់តែក្រឡេកមើល ទំព័រមុខរបស់​ប្រព័ន្ធ​មេនេះ គេនឹងដឹងភ្លាម។ ទំព័រមុខនេះ មានឈ្មោះហៅថា មេត្រូ (Metro) ដែលមានបញ្ជាក់មកជាមួយ ទាំងគុណភាព ភាពមិនប្រទាំងប្រទើស ភាពទាន់សម័យ និងទាំងភាពរហ័សរហួនរបស់ដំណើរការទូទៅ។ មានលក្ខណៈជា​ប្រអប់​ជ្រុងៗ​ជាច្រើន តែគេអាចប្រមូលផ្ដុំគ្នាបានទៅតាមចិត្តចង់ ដូចជាប្រព័ន្ធទូរសារ ប្រព័ន្ធសង្គម ។ល។ ដែល​ទាំងអស់​នេះ វាមានដំណើរការផ្ទាល់មួយ ដើម្បីអោយអ្នកប្រើប្រាស់ដឹងភ្លាមៗ ពីរាលបន្លាស់ប្ដូរទាំងឡាយ។
ប្រព័ន្ធមេ ដែលផ្អៀងទៅរក បច្ចេកវិទ្យាប៉ះបញ្ជា (Touchscreen)
ប្រសិនបើមីក្រូសូហ្វ៍ បានធ្វើឡើងវិញទាំងអស់ ពីរូបរាងថ្មីមួយនោះ គឺដោយសារតែបំណងធំបំផុតរបស់ខ្លួន ក្នុងការដាក់​អោយមានជាធម្មតា នូវដំណើរការ «ប៉ះបញ្ជា» ផ្ទាល់នៅលើកញ្ចក់ ជាមួយតែនឹងម្រាមដៃមួយប៉ុណ្ណោះ។ ជាមួយនឹង​បច្ចេកវិទ្យានេះ អ្នកប្រើប្រាស់ទាំងឡាយ សឹងតែនឹងលែងប្រើ កូនកណ្ដុរ ដើម្បីចុចលើកម្មវិធី បើក បិទ ឬចាប់ទាញអ្វី​នៅលើអេក្រង់ទៀតហើយ តែដំណើរការទាំងនេះ នឹងធ្វើបានជាមួយនឹងម្រាមដៃមួយប៉ុណ្ណោះ។
តែទោះជាយ៉ាងណាក៏ដោយ ក៏ក្ដាវាយអក្សរ និងកូនកណ្ដុរ នៅតែមិនអាចខ្វះបាននៅឡើយ សំរាប់កម្មវិធីជាច្រើន ជា​ពិសេសអ្នកដែលមានទំលាប់បែបនេះរួចមកហើយ។ តែអ្វីដែលមីក្រូសូហ្វ៍ចង់ធ្វើ គឺដាក់វីនដូន ៨ ជាប្រព័ន្ធមេដែល​អាច​ប្រើបានជាមួយនឹងក្ដាបញ្ជា នៅពេលអនាគត។ តែសម្រាប់ក្ដាវាយអក្សរ និងកូនកណ្ដុរ ដែលមានវ័យចំណាស់ចាស់ជ្រុល មិនប្រាកដថានឹងមានដំណើរការល្អជាមួយវីនដូន ៨ នេះទៀតឬយ៉ាងណានោះទេ។
ទំព័រ «ការិយាល័យ» នៅតែមាន តែមិនដូចមុនទេ
ដោយសារតែមីក្រូសូហ្វ៍ ចង់អោយតម្លៃទៅលើរូបរាង នៃទំព័រដំបូងខ្លាំងជាងយ៉ាងដូច្នេះហើយ ទើបគេមិនបានឃើញ ទំព័រ«ការិយាល័យ»​ ចេញមកដូចមុនទេ។ តែមីក្រូសូហ្វ៍ មិនទាន់បោះបង់វាចោលនៅឡើយ ប៉ុន្តែត្រូវចុចចូលទៅរក ទំព័រ​«ការិយាល័យ»នេះ ដោយវាចេញមកជាមួយ នឹងការបន្លាស់ប្ដូរខ្លះៗ។ បង្អួចនៃរាល់កម្មវិធី មានលក្ខណៈត្រឹមត្រូវ​ជាង​វិនដូន ៧ ដោយទំនងជាមីក្រូសូហ្វ៍បានលប់ចោលនូវ «ការធ្វើអោយថ្លា» ដែលបានពន្លេចរួបភាពពីក្រោយ ជាស្រមោលៗ។
មីក្រូសូហ្វ៍ បង្កើតអោយមាន ជា«ហាងកម្មវិធី» របស់ខ្លួន
ជារបកគំហើញថ្មីមួយទៀត ដែលមីក្រូសូហ្វ៍ចង់អោយ របៀបមួយនៃការធ្វើពាណិជ្ជកម្ម មានដំណើរការ ដូចដែលអ័បផល ធ្លាប់បានធ្វើរួចមកហើយ ក្នុងហាងកម្មវិធីរបស់ខ្លួនដែរ។​ មិក្រូសូហ្វ៍ នឹងដកយកប្រាក់កំរៃខ្លះដែលជាភាគរយ ចេញពីការ​លក់​ដាច់ នូវកម្មវិធីណាមួយ។ ជាការផ្លាស់ប្ដូមួយ មានលក្ខណៈស៊ីជំរៅ នៅក្នុងប្រវត្តិម៉ាស៊ីនកំព្យូទ័រ ប៉េស្សេ។
ពង្រឹក សេវាបង្ហោះឯកសារទៅលើមេឃ (Cloud)
មីក្រូសូហ្វ៍ មិនដែលបានសម្លឹងមើលខ្លាំង ទៅលើសេវាកម្មនេះទេ។ តែសេវាកម្មក្នុង វីនដូន ៨នេះ វាបានពង្រឹកមន្ថែមទៀត នូវប្រព័ន្ធនៃការប្រើប្រាស់ តាមបែបជីវសាស្រ្ត របស់បណ្ដាកំព្យូទ័រ ប៉េស្សេ ក្ដាបញ្ជា និងទូរស័ព្ទទំនើបនានា។ ជាមួយ​នឹង​កម្មវិធី ស្កាយដ្រាយ (Skydriv) វាពិតណាស់ហើយ ថាគេនឹងអាចដាក់បន្ថែមទៅកាន់ សេវាកម្មនេះ នូវគ្រប់ពត៌មាន ឯកសារ​នានា និងគ្រប់រូបធាតុ ដែលអ្នកប្រើប្រាស់ចង់ផ្ទុក និងចែករំលែក។ យុទ្ធសាស្ត្រអស់ទាំងនេះ នឹងមាននៅក្នុង​កម្មវីធី «អ័រហ្វីស ២០១៣ (Office 2013)» ចេញផ្សាយក្នុងពេលដ៏ខ្លីខាងមុខ ហើយយើងទាំងអស់គ្នា នឹងធ្វើការក្នុងពេល​តែមួយ រួចថតចម្លងឯកសារទាំងអស់នោះ នៅក្នុង ស្កាយដ្រាយ (Skydriv)៕