Windows Blue Public Preview នឹងមកដល់នៅចុងខែមិថុនា
សម្រាប់លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានប្រើរួចមកហើយនូវ Windows 8 ដែលយើងទទួលស្គាល់ថាមានលក្ខណពិសេសជាច្រើនសម្រាប់ការប្រើប្រាស់។ នៅពេលនេះក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនយក្សមួយខាងផ្នែក Software បានត្រៀមនូវ Windows ជំនាន់ថ្មីមួយទៀតគឺ Windows Blue ឬ Windows 8.1 ដែលនឹងអាចបង្ហាញខ្លួនឡើងនៅចុងឆ្នាំដ៏ខ្លីខាងមុខនេះ។
នៅពេលនេះផងដែរ Microsoft បានបញ្ជាក់នូវដំណឹងល្អមកថា ក្រុមហ៊ុននឹងបញ្ចេញនូវ Windows Blue Public Preview នៅចុងខែមិថុនា ខាងមុខនេះដើម្បីធ្វើការសាកល្បងជាមុន។ ដូច្នេះយើងសង្ឃឹមថានឹងអាចដឹងពីលក្ខណពិសេសរបស់ Windows Blue នាពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា មកដល់ត្រឹមខែមេសានេះ Microsoft បានប្រកាសពីតួលេខនៃការលក់ Windows 8 ដែលមានកម្មសិទ្ធិបញ្ញា (License) របស់ខ្លួនថាបានចំនួន ១០០លាន licenses ហើយ៕