Apple ទទួលបានការទាញយកកម្មវិធីចំនួន ៥០ពាន់លាន់ដងពី App Store
នៅថ្ងៃពុធ ទី១៥នេះ ក្រុមហ៊ុន Apple បានប្រកាសពីការរាប់ថយក្រោយនៅលើវិបសាយរបស់ក្រុមហ៊ុន Apple ត្រូវបានបញ្ឈប់ ដោយបង្ហាញថាការលក់កម្មវិធីរបស់ក្រុមហ៊ុនបានកើនលើស 50ពាន់លាននៃការទាញយក។ សំខាន់នោះគឺវាមានរយៈពេលត្រឹមតែ ១៤ខែ ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសពីការទាញយកចំនួន 25 ពាន់លានកម្មវិធីពី App Store ដ៏មានប្រជាប្រិយភាពរបស់ខ្លួន។ ក្រុមហ៊ុន Apple បានបើកដំណើរការ App Store នេះកាលពីខែកក្កដាឆ្នាំ 2008 កន្លងទៅ ហើយការទាញយកបានកើនឡើងឥតឈប់ឈរក្នុងរយៈពេលប្រាំឆ្នាំមកនេះ។ ប្រវត្តិសាស្ត្រសំខាន់ជាលើកដំបូងរបស់ក្រុមហ៊ុននេះគឺនៅក្នុងខែមករា ឆ្នាំ 2011 គឺនៅពេលដែល App Store កើនលើស 10 ពាន់លាននៃការទាញយក ហើយទទួលបានការទាញយក 25 ពាន់លាននៅចុងខែមីនា កន្លងទៅ។ ក្រុមហ៊ុន Apple នឹងផ្តល់រង្វាន់លើកទឹកចិត្តចំពោះបុគ្គលដែលបានទាញយកកម្មវិធីទី 50 ពាន់លាននាក់ នូវប័ណ្ណដែលមានទឹកប្រាក់ $ 10,000 សម្រាប់ទិញកម្មវិធីនៅលើ App Store ហើយសម្រាប់អ្នកទាញយកដែលជាប់លំដាប់បន្តបន្ទាប់ចំនួន 50 នាក់នឹងទទួលបានប័ណ្ណដែលមានទឹកប្រាក់ចំនួន $ 500។ ប៉ុន្តែ Apple នៅមិនទាន់បានប្រកាសពីឈ្មោះអ្នកដែលឈ្នះរង្វាន់ទាំងអស់នោះនៅឡើយទេ៕