មើល Duke 1290 ABS ស៊េរីឆ្នាំ ២០១៤តិចមើល៍ ម៉េចដែរ?
តម្រូវការនៃការប្រើប្រាស់ម៉ូតូក៏មានការកើនឡើងមិនចាញ់រថយន្ត
ប៉ុន្មានដែរ ជាពិសេសប្រភេទម៉ូតូធំដែលកំពុងទទួលការចាប់អារម្មណ៍
និងពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ។ ចំណែកម៉ូតូធំស៊េរី Duke នៅតែបង្ហាញម៉ូដែលជំនាន់ថ្មីរបស់ខ្លួនជានិច្ច ដូចនេះថ្ងៃនេះ Sabay សូមបង្ហាញជំនាន់ថ្មីមួយទៀតគឺ Duke 1290 ស៊េរីឆ្នាំ ២០១៤។
ម៉ូតូ
នេះត្រូវបានរំលេចរូបរាងដ៏ទាន់សម័យជាតួយ៉ាងរឹងមាំដែលអាចបើក
បរក្នុងគ្រប់ស្ថានភាពផ្លូវ
និងបានបំពាក់សមាសធាតុល្អៗក្នុងការរក្សាលំនឹងឱ្យមានសុវត្ថិភាព
កម្រិតអតិបរមា ទោះបីជាបើកបរក្នុងល្បឿនលឿនក៏ដោយ។
លើសពីនេះប្រិយមិត្តអាចសន្សំសំចៃជាមួយការស៊ីសាំងតិច
ថែមទាំងមាននូវបច្ចេកវិទ្យាធ្វើដំណើរទៅមុខដោយមិនរអាក់រអួល។
តោះឥឡូវនេះនាំគ្នាមកមើលលក្ខណៈសម្បត្តិរបស់វាឱ្យកាន់តែលំអិត៖
-ប្រភេទម៉ូតូ Sport
-បំពាក់ម៉ាស៊ីន ៤ វគ្គ (4 Stroke)
-បញ្ឆេះនិងពន្លត់ដោយប្រព័ន្ធអគ្គិសនីជាលក្ខណៈស្វ័យប្រវត្តិ
-មានធុងទឹកសម្រាប់រក្សាភាពត្រជាក់ពេលកំពុងបើកបរ
-អាចផ្ទុកប្រេងបានចំណុះ ១៨ លីត្រ
-កម្លាំងម៉ាស៊ីន ១២៩០ សេសេ
-មានទម្ងន់ប្រហែល ១៨៩ គីឡូក្រាម
-បំពាក់ហ្រ្វាំងបូមទាំងមុខនិងក្រោយ
- កម្ពស់ពីដីមកដល់ពូកអង្គុយ ៨៣៥ មម
-ប្រភេទហ្រ្វាំងមុខថាសភ្លោះទំហំ ៣២០ មម
-ប្រភេទហ្រ្វាំងក្រោយថាសភ្លោះទំហំ ២៤០ មម
-មានប្រព័ន្ធបាញ់ប្រេងយ៉ាងត្រឹមត្រូវ ធ្វើឱ្យម៉ាស៊ីនដំណើរការយ៉ាងពេញសមត្ថភាព fuel controlling unit
-ប្រើលេខ ៦ តង់ 6-speed system
-បំពាក់ម៉ាស៊ីន ៤ វគ្គ (4 Stroke)
-បញ្ឆេះនិងពន្លត់ដោយប្រព័ន្ធអគ្គិសនីជាលក្ខណៈស្វ័យប្រវត្តិ
-មានធុងទឹកសម្រាប់រក្សាភាពត្រជាក់ពេលកំពុងបើកបរ
-អាចផ្ទុកប្រេងបានចំណុះ ១៨ លីត្រ
-កម្លាំងម៉ាស៊ីន ១២៩០ សេសេ
-មានទម្ងន់ប្រហែល ១៨៩ គីឡូក្រាម
-បំពាក់ហ្រ្វាំងបូមទាំងមុខនិងក្រោយ
- កម្ពស់ពីដីមកដល់ពូកអង្គុយ ៨៣៥ មម
-ប្រភេទហ្រ្វាំងមុខថាសភ្លោះទំហំ ៣២០ មម
-ប្រភេទហ្រ្វាំងក្រោយថាសភ្លោះទំហំ ២៤០ មម
-មានប្រព័ន្ធបាញ់ប្រេងយ៉ាងត្រឹមត្រូវ ធ្វើឱ្យម៉ាស៊ីនដំណើរការយ៉ាងពេញសមត្ថភាព fuel controlling unit
-ប្រើលេខ ៦ តង់ 6-speed system
ម៉ូតូនេះមានពីរពណ៌សម្រាប់ជ្រើសរើសគឺខ្មៅនិងលឿង រីឯតម្លៃវិញក៏មិនថោកប៉ុន្មានដែរគឺដល់ទៅ ១៦ ៩៩៩ ដុល្លារឯណោះ។
សូមមើលវីដេអូ៖
ប្រែសម្រួល៖សែម សុធារិទ្ធ
ប្រភព៖ ktm
ប្រភព៖ ktm