ប្រធាន FIFA ភ្ញាក់ផ្អើល ខណៈ Maradona ថា ការផ្តល់រង្វាន់បាល់មាសឲ្យ Messi មិនយុត្តិធម៌នោះទេ

7/15/2014 0 Comments A+ a-

World Cup៖ យុទ្ធនាការនៃការ ប្រកួតបាល់ទាត់ពិភពលោក លើកទី២០ ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានបញ្ចប់ ដោយបរិបូរណ៍ និងពានរង្វាន់ ផ្សេងៗក៏ត្រូវបាន ចែកជូនរួចរាល់អស់ហើយ ដែលកាលពីម្សិលមិញនេះ តែក្នុងនោះពាន រង្វាន់បាល់មាស ដែលត្រូវបាន ប្រគល់ឲ្យខ្សែប្រយុទ្ធ Lionel Messi របស់អាហ្សង់ទីន នោះហាក់បីដូចជា មិនយុត្តិធម៌ នោះទេ ។
ឆ្លើយតបទៅនឹងភាពប្រក្រតីនេះ ប្រធានសមាគមសហព័ន្ធបាល់ទាត់ ពិភពលោក (FIFA) លោក Sepp Blatter ក៏បាន សំដែងការភ្ញាក់ផ្អើលយ៉ាង ខ្លាំងដោយក្រុម មន្ត្រីបច្ចេកទេស FIFA បានធ្វើការបោះឆ្នោត ក៏ដូចកាត់សេចក្តីចុងក្រោយ មានពិន្ទុ នាំមុខគេដាច់ ដែលឈ្នះបាល់មាស ក្នុងនាមជា កីឡាករលេង ល្អបំផុតប្រចាំ FIFA World Cup ឆ្នាំ២០១៤នេះ ។
ប្រធាន FIFA ដែលមានវ័យ៧៨ឆ្នាំ ខាងលើបានថ្លែងប្រាប់ គេហទំព័រ BBC ថា “ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ នៅពេល ដែលបានឮថា Messi ឈ្នះពានបាល់មាស (Golden Ball) ដែលខ្ញុំគិតថាវាមិនសមនោះទេ ដោយសារ តែខ្ញុំបានតាម ដានគ្រប់ការប្រកួតទាំងអស់ ហើយការលេង របស់គាត់ (Messi) គឺមិនទាន់ដល់ កម្រិតនោះទេ ។ ពិតមែន Messi លេង បានល្អកាលពីវគ្គជម្រុះ ក្នុងពូល ក្រោយមកវគ្គ បន្តបន្ទាប់មកទៀត លេងមិនសូវជាល្អនោះទេ បើទោះបីជានាំ អាហ្សង់ទីនមក ដល់វគ្គផ្តាច់ព្រ័ត្រ ក៏ដោយ” ។
ដូចគ្នានោះដែរ អតីតវីរ៉បុរស Diego Maradona ដែលបានជួយឲ្យ អាហ្សង់ទីនឈ្នះពាន World Cup លើកទី២ ឆ្នាំ១៩៨៦ក៏បានធ្វើការ រិះគន់ចំៗដែរថា ការសម្រេចចិត្ត ផ្តល់បាល់មាសឲ្យ Messi “មិនយុត្តិធម៌នោះទេ ដែលវាជាការ ជ្រើសរើសខុសទាំងស្រុង” ។ អ្នកដែលសម ទទួលបានពាននេះ គឺមានតែខ្សែបម្រើ វ័យ២២ឆ្នាំ James Rodriguez របស់កូឡុំប៊ីទៅវិញទេ ។
Maradona បានបន្តថា មិត្តរួមក្រុមតែងតែគិតថា Messi លេងល្អ និងព្យាយាមបញ្ជូនបាល់ឲ្យគាត់ជានិច្ច តែ Messi មិនដែលស៊ុតបាន សម្រេច១គ្រាប់ ឡើយតាំងពី ឈានជើង លេងក្នុងវគ្គចាញ់ធ្លាក់ មកដោយត្រូវខ្សែការពារ ចាប់ជាប់រហូត។តែយ៉ាងណាក៏ដោយ គាត់ក៏បានបញ្ជូនបាល់ ចូលតំបន់ គ្រោះថ្នាក់បានច្រើនដែរ បើទោះបីជាសមាជិកក្រុម តែងតែរត់ off-side ក៏ដោយ។ តែយ៉ាងណាមិញ តើប្រិយមិត្ត មានការគាំទ្រចំពោះ Messi ទេ ដែលឈ្នះពានបាល់មាសនេះ ក្រោយពេល World Cup ឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង ពាននេះបានធ្លាក់ទៅលើ កណ្តាប់ដៃខ្សែប្រយុទ្ធ Diego Forlan របស់អ៊ុយរូហ្គាយ ខណៈដែលក្រុមមួយនេះជាប់ចំណាត់ ថ្នាក់លេខ៤ ក្រោយចាញ់អាល្លឺម៉ង់ ៣-២ ៕
Messi កាន់ពានបាល់មាស ទាំងមិនសប្បាយចិត្ត
Messi ចាប់ដៃជាមួយអ្នកចាំទីអាល្លឺម៉ង់ Manuel Neuer ដែលឈ្នះស្រោមដៃមាស
លោក Sepp Blatter ប្រធាន FIFA
អតីតវីរៈបុរសអាហ្សង់ទីន Diego Maradona