នាឡិកាឆ្លាតវៃ Apple នឹងអាចលក់បាន ១០លានគ្រឿងរយៈពេល ១២ខែដំបូង
ព័ត៌មាននាឡិកាឆ្លាតវៃរបស់ Apple
ត្រូវបានលេចឮអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅឆ្នាំ ២០១៤ នេះ
មានប្រភពព័ត៌មាន ផ្សេងគ្នាជាច្រើនបានបញ្ជាក់ និងអះអាងថា iWatch
នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ដោយ Apple បានប្រមូលបុគ្គលិកល្បីៗ
និងជំនាញជាច្រើនឲ្យ ជួយក្នុងការសាកល្បង និងផលិត។
នៅពេលនេះវិញ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes ដែលមានអ្នកវិភាគ និងឯកទេសខាង Apple បានចុះលើកឡើងថា ក្រុមហ៊ុន Apple នឹងអាចលក់នាឡិកា ឆ្លាតវៃដំបូងរបស់ខ្លួនបាន ១០លានគ្រឿង នៅក្នុងរយៈពេល ១២ខែដំបូង ហើយវានឹងកើនឡើងដល់ ៦០លានគ្រឿងនៅឆ្នាំបន្ទាប់ ជាមួយនឹងតម្លៃ ៣០០ដុល្លារអាមេរិក។
ក្រុមអ្នកវិភាគនេះ បានលើកឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iWatch នាឡិកាឆ្លាតវៃរបស់ខ្លួន នៅពាក់កណ្ដាលខែកញ្ញា ជាមួយនឹង iPhone ម៉ូដែលថ្មី ដែលត្រូវបានគេរំពឹងថាជា iPhone 6៕