“Step Up: All In” ក្បាច់រាំរស់រវើក មិនបានមើលពិតជាស្តាយ!!!
”Step Up” ដែលជាភាពយន្តជាស៊េរីដ៏ល្បីល្បាញរបស់អាមេរិក
នឹងចេញវគ្គទី៥ មានចំណងជើងថា “Step Up: All In” នៅដើមខែសីហា
ខាងមុខនេះហើយ។
ពីមួយវគ្គទៅមួយវគ្គ “Step Up” តែងតែធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើបជាមួយក្បាច់រាំពិសេសៗ របស់តួអង្គដែលសុទ្ធតែជាអ្នកមានជំនាញផ្នែករាំ និងមានរូបរាងស្រស់សង្ហា។ ដោយឡែកវគ្គថ្មី ដែលមានចំណងជើង “Step Up: All In” នឹងប្រមូលផ្ដុំដោយតារាល្បីៗនៅវគ្គមុនៗ Ryan Guzman, Briana Evigan, Alyson Stoner, និង Adam Sevani ជាដើម។ អ្នកទាំងអស់គ្នានឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ មួយដែលអាចកំណត់ពីអនាគត និងអាជីពរបស់ពួកគេ។
“Step Up: All In” នឹងមានបញ្ចាំងដំណាលគ្នាទាំងនៅអាមេរិក និងប្រទេសកម្ពុជា នៅដើមខែសីហាខាងមុខនេះ។
គ្រប់ វគ្គនីមួយៗនៃខ្សែភាពយន្ត “Step Up” សុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ជាមួយចំណូលរាប់រយលានដុល្លារ។ ចាំមើល “Step Up: All In” នេះ តើនឹងអស្ចារ្យយ៉ាងណាដែរ? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ៕
ទស្សនាឈុតខ្លីៗ៖