ឈ្ងុយ​!បង្គា​បំពង​អត់​?

4/17/2013 0 Comments A+ a-

បង្គា​បំពង ជា​អាហារ​សម្រាប់​ញ៉ាំ​លេង ​ ​ឬ​សម្រាប់​ក្លែម​មិន​អាច​ចាត់​ទុក​ជា​ម្ហូប​​ថ្ងៃ​ត្រង់​ ឬ​ពេល​​ល្ងាច​​បាន​​ទេ ក៏​ព្រោះ​ អាហារ​មួយ​បែប​នេះ​ ត្រូវ​បាន​រំលេច​លើ​តុ​សម្រាប់​តែ​ញ៉ាំ​កំដរ​មាត់​ ជជែក​គ្នា​លេង​ប៉ុណ្ណោះ​។

បង្គា​បំពង មាន​រសជាតិ​ប្រៃ​ល្មម ជាមួយ​ម្សៅ​​​រុំ​ពី​ក្រៅ កាន់​តែ​ពិសេស​បើសិនជា​អ្នក​ញ៉ាំ​ភ្លាម​ ពេល​ដែល​វា​នៅ​ក្ដៅ​ ព្រោះ​សាច់​ម្សៅ​រុំ​ពី​ក្រៅ​មាន​សភាព​ស្រួយ​ខ្លាំង​ ប៉ះ​ជាមួយ​អណ្ដាត​របស់​អ្នក មុន​នឹង​ទៅ​ដល់​ សាច់​បង្គា​ដែល​មាន​រសជាតិ​គួរ​ឲ្យ​ចាប់​មាត់​តែ​ម្ដង​។
បង្គា​បំពង​នេះ មិត្ត​យុវវ័យ​ អាច​រក​ញ៉ាំ​បាន​នៅ​ហាង​ ម្លិះ​ទួលទំពូង។ បង្គា​បំពង​នេះ​ត្រូវ​បាន​បក​សំបក​ចោល និង​ប្រឡាក់​គ្រឿង​ឡើង​ឈ្ងុយ លាយ​ជាមួយ​ម្សៅ​ស្រួយ​ ទើប​យក​មក​បំពង​ប្រេង​ រហូត​ដល់​​ប្រែ​ពណ៌​​លឿង​ ដែល​សម្គាល់​ថា បង្គា​បំពង​នោះ​ អាច​ញ៉ាំ​បាន​ហើយ​ ។
ក្រៅ​ពី​នេះ ម្លិះ​ទួល​ទំពូង ក៏​មាន​​ឆ្អឹង​ជំនីរ​ជ្រូក​អាំង ​ កង្កែប​ឆា​ក្ដៅ បង្គា​បំពង​ ក្រលៀន​ជ្រូក​អាំង​ផង​ដែរ​។ សម្រាប់​ បង្គា​បំពង​នេះ​វិញ គឺ​ត្រឹម​ ១៦០០០​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន ។
ហាង​សាច់​អាំង​ម្លិះ​ទួល​ទំពូង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៤៥៤ ផ្ទះ​លេខ​២០ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ឬ​អាច​ទំនាក់ទំនង​តាម​រយៈ​ ទូរសព្ទ 015 678 513 ។