នៅ​វត្ត​អង្គ​ភែក​​អត់​​លេង​ល្បែង​ប្រជាប្រិយ

4/17/2013 0 Comments A+ a-

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាន់​តែ​ខុស​គ្នា​បន្តិច​ម្ដងៗ​​​ពី​ការ​លេង​ល្បែង​ប្រជាប្រិយ​យ៉ាង​ផុលផុស​ បែរ​​ជា​ស្ងាត់​ជ្រងំ​ទៅ​វិញ​​នៅ​​​​វត្ត​ ភែក​ ឬ​ ​ហៅ​​វត្ត​អង្គភែក​ រស្មីសុវណ្ណាពោធិដុះ ​ដែល​ស្ថិត​​នៅ​​ ឃុំ​ស្រង់ ​ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ ​ស្ពឺ។
នៅ​ថ្ងៃ​ទី​១​ នៃ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិ​​ម្សិលមិញ​នេះ​​​​​ពុទ្ធបរិស័ទ​​នាំ​គ្នា​ទៅ​វត្ត​​ដើម្បី​រាប់បាត​ ​​បង្សុកូល​ក្នុង​គោល​បំណង​ឧទ្ទិស​កុសល​​ដល់​ញាតិ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ប៉ុន្តែ​ ​​ល្បែង​ប្រជាប្រិយ​​មិន​ត្រូវ​​បាន​រំលឹក​ឡើយ​​នៅ​វត្ត​ខាង​លើ។ ​បើ​ធៀប​ទៅ​ ៤​ ឬ​ ៥​ ឆ្នាំ​មុន​ គេ​សង្កេត​ឃើញ​ថា​ ​​ ​យុវជន​តែង​តែ​ល្បែង​ប្រជាប្រិយ​​ជា​ច្រើន​ដូច​ជា​ វាយ​ក្អម​ ​បោះ​អង្គញ់​ លេង​ឈូង​​ បូមទឹក​ដាក់​ដប​ និង​ ​ច្រៀង​កម្សាន្ត​ដើម្បី​យក​រង្វាន់​​​​ជា​ដើម។ ​​​​​
ជំនួស​​ឲ្យ​ការ​លេង​ល្បែង​ប្រជាប្រិយ​​ខាង​​លើ​ ប្រជា​ជន​​នៅ​ចំណុះជើង​វត្ត​​បាន​យក​ការ​ចាក់​ធុងបាស់​​ ឬ​ ​ការ​នាំ​គ្នា​ផឹក​ស៊ី​ និង​ ច្រៀង​រាំ​ ទៅ​វិញ​ដើម្បី​​​ជា​ការ​អបអរ​​​​​ឆ្នាំ​ថ្មី។
នេះ​នៅ​វត្ត​​អង្គភែក ​ចុះ​​ម្ដុំ​​ភូមិ​អ្នក​​​មាន​លេង​ល្បែង​ប្រជាប្រិយ​អ្វី​ខ្លះ?