បាត់ដំបងលេងល្បែងប្រជាប្រិយអស់ដៃតែម្ដង
តើខេត្តដទៃមានលេងល្បែងប្រជាប្រិយទេ ក្នុងថ្ងៃបុណ្យចូលឆ្នាំ? នៅខេត្តបាត់ដំបងឯណេះវិញ ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនពុំមានការផ្លាស់ប្តូរប៉ុន្មានឡើយ។ ការលេងល្បែងប្រជាប្រិយ ជាពិសេសល្បែងមង្គលការក្លែងក្លាយនៅតែបន្តលេងដូចមុន ញ៉ាំងឲ្យពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះកាន់តែសប្បាយរីករាយខ្លាំងឡើង។
ប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំ គេសង្កេតឃើញមនុស្សចាស់បានដឹកនាំក្មេងៗលេងទាញព្រ័ត្រ ប្រដាល់លើរបាឈើ វាយក្អម ស្វាដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយជាច្រើនទៀត។
ទស្សនារូបខាងក្រោមបន្តិចមើល៍ តើសប្បាយប៉ុណ្ណា៖

