ដាក់អង្គចាប់ស្តេច
ក្បួនសឹកពោលថា ធ្វើសង្រ្គាមត្រូវដឹងចិត្តមេទ័ពរបស់ដៃគូ។
បើស៊ីជោ ឲ្យជោស៊ី។ បើចិត្តក្តៅ ឲ្យស៊ីដុំភ្លើង។ បើចិត្តត្រជាក់
ឲ្យស៊ីដុំត្រឡាចស្ងោរ។ បើចិត្តធ្ងន់ ពូកែទ្រាំ
គឺឲ្យស៊ីបាយដំណើប។
តាមមើលមួយជំហាន ឡើងត្រីបក ចេញទ័ពអស់ពីសម្បុកលើកនេះ ពិតជាប្រថុយពេកហើយ ឆេវឆាវពេកហើយ តក់ក្រហល់ពេកហើយ ដាក់ទុនច្រើនពេកហើយ ស្គាល់សត្រូវតិចពេកហើយ មានមោទនភាពជ្រុលពេកហើយ គ្រោះថ្នាក់ពេកហើយ។ មេទ័ព ល្ងង់ បង្កគ្រោះដល់ទ័ពទាំងបន្ទាយអន្តរាយដល់រាស្រ្តទាំងនគរ។ អ្នកដែលមើលមិនដឹងថា គេរាយក្រឡាចាញ់ផ្ទួនៗ ចាំក្តោបមួយសំណាញ់ចុងក្រោយ គឺមិនសម ចូលប្រកួតក្នុងក្តារអុកដ៏សំខាន់នេះទេ។ ក្បួនទ័ពមិនទាន់រឹងមាំ មេកើយមិនទាន់ច្បាស់លាស់ អាវុធមិនគ្រប់គ្រាន់ ស្បៀងនៅឆ្ងាយពីដៃ ព្រលឹងទ័ព ដូចព្រលឹងត្រីចង្វា សុទ្ធតែជាត្រណមនៅក្នុងក្បួនសឹក។ ខ្ញុំសុំសួរដូចឆោត? ចេញទ័ពមកច្បាំង ឬមកហែកថិនក្រវែលក្រុង? ដឹងថា មេទ័ពធំដែលកាន់ការក្រុងដឹកនាំទ័ពប្រយុទ្ធលើកនេះ ជានរណាទេ? គឺ ស៊ឺ ម៉ាអ៊ិ ដែលមានរហ័សនាមថា «មេទ័ព ចិត្តដែកនៅរដូវធ្លាក់ទឹកកក»។
ម្យ៉ាងទៀត ចុះបើគេសម្រេចចិត្តថា ដូរទូក? តើព្រមដូរទេ? ហើយយកស្អីទៅដូរ? យកត្រីបក ឬ យកគោល បើព្រមដូរហើយ នៅចាប់អង្គមិនបានទៀត តើគិតយ៉ាងម៉េច? ត្រូវតែយកមកពិចារណាឲ្យបានហ្មត់ចត់ តើគេអាងអី បានជាគេមិនព្រមគេចអង្គ? គេទុកអង្គនៅកណ្តាលវាល គ្រាន់តែនៅពីមុខ អង្គមានគោលមួយហើយទូកនៅពីចំហៀង សេះនៅពីក្រោយប៉ុណ្ណោះ។ គេហាក់បីដូចជាមិនអើពើនឹងការឡើងទ័ពទៅទាំងហ្វូងរបស់យើងសោះ? អ្នកដើរត្រូវតែដើរ តែអ្នកគិត ត្រូវតែគិតឲ្យបានវែងឆ្ងាយ។ នឹកឃើញ ល្បិចសុំបើកផ្លូវរបស់ កុង ជិញ វ៉ៃក្រុង ជីងចូវ។ សុំផ្លូវគេដើរឆ្លងកាត់ តែមានគំនិតវ៉ៃយកក្រុង។ ខុងមិញ បើកផ្លូវឲ្យដើរ តែរាយទ័ពព័ទ្ធពីក្រោយ ក្រសោបទាំងមេ ទាំងកូន គ្មានសល់ម្នាក់។ ខ្ញុំជឿថា ខាងបក្សប្រឆាំងមិនទាន់គិតដល់ចំណុចនេះនៅឡើយទេ។ បើគិតដល់ចំណុចនេះ គួរតែមានអ្នកការពារផ្លូវក្រោយទុកជាស្រេច។ តែរហូតមកដល់ពេលនេះ អ្នកការពារផ្លូវក្រោយកំពុងផឹកស្រាស្រវឹងដេកលក់បាត់ទៅហើយ។
តែកាលៈទេសៈនេះទៅហើយ បកក្រោយក៏មិនកើត។ បើឡើងទ័ពទៅមុខហើយ ទោះចាប់អង្គមិនបាន ក៏ត្រូវតែចាប់ទូកនិង គោលឲ្យបានដែរ ទោះជាត្រូវដូរអស់ត្រីបក ពីរបី ក៏មិនអីដែរ។ ចិត្តជាអ្នកជំនួញ ត្រូវតែមានចិត្តទទួលយក ទាំងខាតទាំងចំណេញ ចំណាយដើម្បីចំណូល។ លើលោកនេះ គ្មានជំនួញណា គ្មានការចំណាយនោះទេ។ គ្រាន់តែកាលៈទេសៈ ផ្សេងគ្នា ចំណាយតិច ឬច្រើន ចំណេញឬខាត តែប៉ុណ្ណោះ ហើយអ្វីៗក៏ត្រូវមានការប្រថុយដែរ មិនអាចទាយត្រូវ ១០០ ភាគរយនោះទេ។
អ្វីដែលយើងអាចទាយបាន ហើយខ្ញុំក៏គិតថា បក្សប្រឆាំងក៏ដឹងដែរ គឺគេនឹងប្រើសេះ ទូក និងគោលដើម្បីទប់ទល់ក្នុងសមរភូមិលើកនេះ។ ចំណែកឯ ត្រីដែលគេធ្លាប់ប្រើកន្លងមក គឺដើរជ្រុលទៅមុខបាត់ទៅហើយ ពិបាកនឹងបកក្រោយណាស់។ អ៊ីចឹង មានតែជើងលឿន ដូចជាទូក សេះ នឹងគោលទេ ទើបអាចទប់ទល់បាន។ ដូច្នេះត្រូវតែចាប់សត្វទាំង ៣ នេះ ឲ្យបាន។ យ៉ាងហោចណាស់ក៏ត្រូវចាប់គោល ១ ឲ្យបានដែរ។
តែបើមើលសន្ធឹកទ័ព ក៏ជាទ័ពបែកខ្ញែកមួយទៅហើយ។ ទ័ពភាគច្រើន សុទ្ធតែទ័ពស្ម័គ្រចិត្ត។ គឺជាទ័ពដែលមានកម្លាំងកាយ និងកម្លាំងចិត្ត តែភាគច្រើនជាទ័ពគ្មានព្រលឹងនោះទេ។
សម្រែកទ័ពស្រែកថា «វាយក្រុង!» តែមិនដឹងវាយច្រកណា នៅតែហែក្រវែលចុះឡើង មិនទាន់កំណត់គោលដៅច្រកទ្វារសម្រុកចូលឃើញ ហើយក៏ដឹងមិនច្បាស់ពីសមាសភាពមេទ័ពដែលចាំយាមច្រកនីមួយៗ។ អ៊ីចឹង គឺចាញ់ប្រៀប ៥០ ភាគរយបាត់ទៅហើយ។ ខ្ញុំសង្ឃឹមថា ខាងបក្សប្រឆាំងនឹងពិចារណាដិតដល់ ត្រៀមមុខ ត្រៀមក្រោយ លើក្រោម ឆ្វេងស្តាំ គ្រប់ជ្រុងជ្រោយ ដឹងលទ្ធផលមុនច្បាំង បើមិនអ៊ីចឹងទេ លើកនេះ បើបាក់ទ័ពហើយ គឺពិបាកស្តារណាស់ ទោះជាទេវតាក៏ជួយមិនបានដែរ។
ជាចុងបញ្ចប់ខ្ញុំបាទសូមអភ័យទោសសាជាថ្មីនូវកំហុសឆ្គងដោយ អចេតនាតាមរយៈអត្ថបទវិភាគ ដែលចេញពីគំនិត និងចំណេះដឹងដ៏ស្តួចស្តើងនេះ៕
ចូលរួមផ្ដល់យោបល់តាមរយៈអ៊ីមែលៈ chivann.pen@gmail.com ប៉ែន សុជីវន្ត ពីខេត្ត រតនគិរី
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍