ប្រទេសរុស្ស៊ីប្រើល្បិចស្រីស្រស់ ទាក់ចិត្តភ្នាក់ងារចារកម្មអាមេរិក Edward Snowden ឲ្យទៅនៅប្រទេសរុស្ស៊ី
នាងអាណាឆេបមេន (Anna Chapman) និងលោកស្នូដឹន (Edward Snowden)
ខាងក្រោមនេះជាដំណើរដើមទង ស្ដីពីលោកអែតវើតស្នូដឹន (Edward Snowden) សញ្ជាតិអាមេរិក និងជាអ្នកធ្វើការក្នុងក្រុមចារកម្មអាមេរិក (NSA) ដែលបានទម្លាយអាថ៌កំបាំងអំពីវិធីប្រមូលព័ត៌មានសម្ងាត់របស់ NSA។ ពេលរដ្ឋាភិបាលអាមេរិកប្រកាសតាមចាប់ស្នូដឹន ស្នូដឹនត្រូវបានរដ្ឋាភិបាលរុស្ស៊ីចេញមុខការពារ ដោយទទួលឲ្យរស់នៅប្រទេសរុស្ស៊ីបណ្ដោះអាសន្ន។
អតីតបុគ្គលិកជាប់កិច្ចសន្យា (contractor) របស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (National Security Agency -NSA) លោកអែតវើតស្នូដឹន (Edward Snowden) បានធ្វើដំណើរពីរដ្ឋហាវ៉ៃ (Hawaii) សហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ២០១៣ ហើយបានទម្លាយអាថ៌កំបាំងនានា និងរបៀបធ្វើការនៅក្នុងស្ថាប័ននេះ ប្រាប់ទៅសារព័ត៌មាន The Guardian របស់អង់គ្លេស។ លោកជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (computer programmer) ប្រចាំស្ថាប័ន NSA។
ថ្ងៃទី២០ ឧសភា ២០១៣ លោកបានចាកចេញពីរដ្ឋហាវ៉ៃ ទៅទីក្រុងហុងកុង ហើយបានណាត់ជួបអ្នកកាសែតពីររូប ដើម្បីទម្លាយអាថ៌កំបាំងនានាពាក់ព័ន្ធនឹងទីភ្នាក់ងារចារកម្ម NSA របស់សហរដ្ឋអាមេរិក។ ស្នូដឹនបានជួបនឹងអាសន្នធំ នៅទីក្រុងហុងកុង បន្ទាប់ពីតុលាការអាមេរិកបានចោទប្រកាន់ជាផ្លូវការ ពីបទរំលោភលើច្បាប់ចារកម្ម (Espionage Act) និងលួចកម្មសិទ្ធិរដ្ឋាភិបាល។ ប្រសិនបើតុលាការចាប់ពិរុទ្ធបាន លោកអាចជាប់ពន្ធនាគាររហូតដល់ ៣០ ឆ្នាំ។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ លោកត្រូវរដ្ឋាភិបាលរុស្ស៊ីអនុញ្ញាតឲ្យរស់នៅប្រទេសរុស្ស៊ីជាបណ្ដោះអាសន្ន រយៈពេលមួយឆ្នាំ។ បន្ទាប់ពីរស់នៅរុស្ស៊ីមួយឆ្នាំ រុស្ស៊ីក៏បន្តឲ្យស្នាក់នៅបីឆ្នាំទៅមុខទៀត និងមានសិទ្ធិដើរហើរទូទាំងប្រទេសរុស្ស៊ី។ តិចឬច្រើន ការទទួលលោកស្នូដឹនឲ្យស្នាក់នៅប្រទេសរុស្ស៊ីនេះ ក៏ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកទៅលើរុស្ស៊ីដែរ ព្រោះក្នុងលោកនេះ គ្មានប្រទេសណាហ៊ានលូកដៃជ្រៀតជ្រែកក្នុងករណីស្នូដឹននេះទេ គឺមានតែរុស្ស៊ីមួយ។
យោងតាមសារព័ត៌មានចុងក្រោយ បានចុះផ្សាយអាថ៌កំបាំងផ្សេងៗ ដែលនាំឲ្យលោកស្នូដឹនត្រូវបានផ្ដល់ឱកាស និងសម្រេចចិត្តទៅប្រទេសរុស្ស៊ី ក៏ព្រោះរុស្ស៊ីបានបញ្ជូនភ្នាក់ងារចារកម្មដ៏ស្រស់ស្អាតម្នាក់ ធ្វើជានុយ ឬជាអន្ទាក់សម្រាប់អន្ទងចិត្តស្នូដឹន ទៅស្នាក់នៅប្រទេសរុស្ស៊ីជាបណ្ដោះអាសន្ន។ នាងអាណាឆេបមេន (Anna Chapman) ជាអតីតភ្នាក់ងារចារកម្មរុស្ស៊ីបានទៅទាក់ទងស្នូដឹនដល់ទីក្រុងហុងកុង។ ក្រោយមក នាងអាណា (Anna) បានសរសេរនៅលើប្រព័ន្ធទ្វីតថឺ (Twitter) ដោយស្នើសុំស្នូដឹនរៀបការ ដើម្បីឲ្យស្នូដឹនបានសញ្ជាតិរុស្ស៊ីដោយស្របច្បាប់។
តើលោកអែតវើតស្នូដឹន (Edward Snowden) និងនាងអាណា (Anna) ជាអ្នកណា?
តាមពិត លោកស្នូដឹន និងនាងអាណា ជាអ្នកធ្វើការខាងផ្នែកចារកម្មដូចគ្នា។ នាងអាណាជាភ្នាក់ងារចារកម្ម ដែលរដ្ឋាភិបាលរុស្ស៊ីបញ្ជូនឲ្យទៅបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ដោយសម្បកក្រៅមាននាទីជាបុគ្គលិកដែលបម្រើការក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ។ នាងអាណា ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួន រួមជាមួយភ្នាក់ងារចារកម្មរុស្ស៊ី ៩ នាក់ផ្សេងទៀត កាលពីថ្ងៃទី២៧ មិថុនា ២០១០ នៅទីក្រុងញូយ៉ក ហើយត្រូវបានបណ្ដេញចេញពីប្រទេសអាមេរិក។
តាមពិត លោកស្នូដឹន និងនាងអាណា ជាអ្នកធ្វើការខាងផ្នែកចារកម្មដូចគ្នា។ នាងអាណាជាភ្នាក់ងារចារកម្ម ដែលរដ្ឋាភិបាលរុស្ស៊ីបញ្ជូនឲ្យទៅបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក ដោយសម្បកក្រៅមាននាទីជាបុគ្គលិកដែលបម្រើការក្នុងក្រុមហ៊ុនអចលនទ្រព្យមួយ។ នាងអាណា ត្រូវអាជ្ញាធរអាមេរិកចាប់ខ្លួន រួមជាមួយភ្នាក់ងារចារកម្មរុស្ស៊ី ៩ នាក់ផ្សេងទៀត កាលពីថ្ងៃទី២៧ មិថុនា ២០១០ នៅទីក្រុងញូយ៉ក ហើយត្រូវបានបណ្ដេញចេញពីប្រទេសអាមេរិក។
នាងអាណា ជានារីដែលមានរូបសម្ផស្សដ៏ស្រស់ស្អាត និងបច្ចុប្បន្ន ជាតារាម៉ូដែល (model) ប្រចាំប្រទេសរុស្ស៊ី។ នាងកើតនៅថ្ងៃទី២៣ មករា ១៩៨២ (អាយុ ៣៣ ឆ្នាំ)។ នាងបានរៀបការកាលពីឆ្នាំ២០០២ ហើយបានចែកផ្លូវគ្នាជាមួយស្វាមី កាលពីឆ្នាំ២០០៦។ នាងទទួលបានសញ្ជាតិអង់គ្លេស ហើយបានទៅធ្វើការនៅក្នុងធនាគារ Barclays របស់អង់គ្លេស សាខាអាមេរិក។ នៅពេលនាងអាណា ហៅទូរស័ព្ទទៅប៉ារបស់នាង ដែលជាមន្ត្រីជាន់ខ្ពស់ខាងចារកម្មនៅ ទីក្រុងមូស្គូ សមាសភាពរបស់នាងជាភ្នាក់ងារចារកម្មរបស់រុស្ស៊ី ក៏បែកការក្នុងគ្រានោះ ហើយត្រូវភ្នាក់ងារជាតិខាងស៊ើបសំណុំរឿងក្ដី (Federal Bureau of Investigation – FBI) ចាប់ថ្នាក់បាន ហើយបានចុះចាប់ខ្លួននាង និងបក្សពួក ៩ នាក់ទៀត។
លោកអែតវើតស្នូដឹន (Edward Snowden) កើតនៅថ្ងៃទី២១ មិថុនា ១៩៨៣ (អាយុ ៣២ ឆ្នាំ) ជាអតីតបុគ្គលិកជាប់កិច្ចសន្យា (contractor) របស់ «ទីភ្នាក់ងារសន្តិសុខជាតិ – NSA» របស់សហរដ្ឋអាមេរិក។ NSA ជាភ្នាក់ងារចារកម្ម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នីតិប្រតិបត្តិ ខុសពី C.I.A ស្ថិតក្រោមឱវាទរបស់សភាជាតិអាមេរិក (congress)។ លោកមានតួនាទីជា «អ្នកត្រួតពិនិត្យម៉ាស៊ីនកុំព្យូទ័រ – System administrator» ដែលបុគ្គលិករបស់ NSA ប្រើប្រាស់ ដូចនេះ លោកមានឱកាសបើកមើលទិន្នន័យកុំព្យូទ័រទាំងនោះ ដូចនេះ លោកអាចមើលដឹងឯកសារសម្ងាត់ និងកិច្ចការសម្ងាត់ជាច្រើន ដែលរក្សាទុកនៅក្នុងម៉ាស៊ីនកុំព្យូទ័រក្នុងស្ថាប័ន NSA។
គេរកនឹកមិនយល់ ហេតុអ្វីបានជាស្នូដឹន (Snowden) មានជីវិតរស់នៅសម្បូរសប្បាយ ជាមួយនិងប្រាក់បៀរវត្ស ២០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងមិត្តស្រីម្នាក់ឈ្មោះ Lindsay Mills ហើយ បែរជានៅមិនសុខមិនសព្ទ ទៅហែកកកាយអំពី NSA ប្រាប់អ្នកសារព័ត៌មាន រហូតដល់គេដឹងឮពេញពិភពលោក៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Guardian , wikipedia.org , businessinsider.com , washingtonpost.com , washingtontimes.com