ម៉ូតូ Honda SH Mode ស៊េរីថ្មី មានរាងប្រណិត សម្រាប់សុភាពនារី

7/28/2014 0 Comments A+ a-

ម៉ូតូ  Honda SH Modeគឺជាប្រភេទម៉ូតូ អូតូ  ម៉ូដែលថ្មី ឆ្នាំ២០១៤  ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត
ជាមួយរូបរាងដ៏ប្លែក ទាន់សម័យ  សាកសមបំផុតសំរាប់មិត្តយុវវ័យសំរាប់ថ្មី។ ម៉ូតូ  Honda SH Mode
ស៊េរីថ្មីនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើង កាន់តែមានភាពទាក់ទាញ ជាមួយនឹងតួខ្លួនទាំងមូល
តែមថ្មី សំបកកង់ និង កែបបែបស្ពត អមជាមួយនឹងអំពូលបំភ្លឺភ្លើងខាងមុខមានភ្នែក១ រាងបេះដូង។
ជាពិសេសម៉ូតូ Honda SH Mode ស៊េរីថ្មី ឆ្នាំ២០១៤ នេះ ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន ១ កំលាំង ម៉ាស៊ីន ១២៥សេសេ មានបំពាក់ប្រព័ន្ធការពារធុងទឹកត្រជាក់ ការពារម៉ាស៊ីនម៉ូតូ  កុំឱ្យក្តៅខ្លាំងពេលធ្វើ ដំណើរ ផ្លូវឆ្ងាយ។ Honda SH Mode  ស៊េរីថ្មី ឆ្នាំ២០១៤  មានបីពណ៌ (ខ្មៅ ស និងផ្កាឈូក)  មានតំលៃ២,០៩ អឺរ៉ូ៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed