ម៉ូតូ EBR ស៊េរីថ្មី ២០១៤ រាងស្រស់សង្ហា កម្លាំងម៉ាស៊ីនខ្លាំង ១១៩០សេសេ

6/28/2014 0 Comments A+ a-

ម៉ូតូ  EBR 1190RX  ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែបស្ពត ដ៏ស្រស់ស្អាត ដែល
មានរូបរាងធំខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យសម័យថ្មី។ ម៉ូតូ  EBR 1190RX
ដ៏ស្រស់សង្ហា ត្រូវទទួលការចាប់អារម្មណ៍និងទទួលបានការគាំទ្រជាច្រើនពីសំណាក់
អ្នកចូលចិត្តលេងម៉ូតូធំ។
ម៉ូតូ  EBR 1190RX ជាម៉ូតូធំដ៏ប្រណិតដែលត្រូវបានរចនាម៉ូដនិងតុបតែងឡើងល្អឥត
ខ្ចោះទាំងរូបរាង ដ៏ទាក់ទាញ និង មានកំលាំងម៉ាស៊ីនខ្លាំង   ១១៩០សេសេ លឿន និង
មានបំពាក់មកជាមួយ  នឹងធុងទឹកត្រជាក់   សំរាប់ ការពារម៉ាស៊ីនម៉ូតូ  មិនឱ្យក្តៅខ្លាំង
ពេលធ្វើដំណើរទៅផ្លូវជិត ឬ ឆ្ងាយអាចបើកបរ    ប្រកបដោយសុវត្ថិភាពខ្ពស់ និងមាន
តម្លៃ  ១៨,៩៩៥ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
 





ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed