កាន់​តែ​ទាន់​សម័យ​ជា​មួយ​ Ducati Diavel 2015

7/04/2014 0 Comments A+ a-

ការ​ប្រើ​ប្រាស់​ម៉ូតូ​ធំ​កាន់​តែ​មាន​ការ​ កើន​ឡើង​ជា​លំដាប់​ក្នុង​​​ស្រទាប់​យុវវ័យ​​ពិសេស​ទៅ​លើ​រូប​រាង​ និង​គុណ​ភាព។​ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​ Ducati ជំនាន់​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Diavel ស៊េរី​ឆ្នាំ​ 2015។
វា ​ជា​ប្រភេទ​ម៉ូតូ​ធំ​ដែល​ផលិតនៅ​ប្រទេស​អ៊ីតាលី​ជា​មួយ​រូប​រាង​បែប​ថ្មី​ និង​បាន​បំពាក់​លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ជា​ទីបំផុត។ ​ម៉ូដែល​នេះ​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​​ពិព័រណ៍​ម៉ូតូ​អន្តរជាតិ​ក្រុង​ហ្សឺណែវ​​ ប្រទេស​ស្វីស។​ កុំ​ឱ្យ​ខាត​ពេល​នាំ​គ្នា​មក​មើល​លក្ខណៈ​សម្បត្តិ​របស់​វា​ទាំង​អស់​គ្នា៖
-ជា​ប្រភេទ​ម៉ូតូ​ Testastretta 11°, L-twin, 4 valves per cylinder, Dual Spark, Desmodromic, liquid-cooled
-មាន​កម្លាំង​ម៉ាស៊ីន​ 1198.4cc
-អង្កត់​ផ្ចិត ​x ​ចម្ងាយ​ចរ​ពិស​ស្តុង​ 106 x 67.9mm
-មាន​លេខ​បញ្ជា​ ៦ តង់​ (6-speed)
-មាន​កម្ពស់​ ១,២ ម៉ែត្រ
-មាន​ប្រវែង​ពី​កង់​ក្រោយ​ទៅ​កង់​មុខ​ ២,២៥ ម៉ែត្រ
-អាច​ផ្ទុក​ប្រេង​បាន​ ១៧ លីត្រ
ងាក ​មក​តម្លៃ​​​វិញ​ ​ម៉ូតូ​ធំ​ស៊េរី​ថ្មី​នេះ​ក៏​មិន​ថោក​​ប៉ុន្មាន​​​​ដែរ​គឺ​ ​មាន​តម្លៃ​រហូត​ដល់​ ១៧ ៩៩៥ ​ដុល្លារ​សម្រាប់​តួ​ធម្មតា ​តែ​បើ​តួ​កាបូន​ទៀត​នោះ​គឺ​​​កាន់​តែ​ថ្លៃ​​​ដល់​ទៅ ២០៩៩៥ ​ដុល្លារ​ឯណោះ។
សូម​មើល​វីដេអូ​​ជិះ​សាកល្បង​ Ducati Diavel 2015៖
ម៉េច​ដែរ​ប៉ុណ្ណឹង​អាច​យក​មក​ជិះ​បាន​ទេ​ ប្រិយមិត្ត​ទាំង​អស់​គ្នា?
​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ
ប្រភព​៖ cycleworld