ក្ដៅៗ! ម្ដង​នេះ iPhone 6 មាន​រាង​ស្អាត​ដូច iPod Touch អីចឹង

7/04/2014 0 Comments A+ a-


ព័ត៌មាន ​ចចាមអារ៉ាម​អេចអូច​ជុំវិញ​រូបរាង និង​លក្ខណៈ​សម្បត្តិ​របស់ iPhone 6 កាន់​វក់វី​ខ្លាំងៗ​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​សល់​តែ​ជាង ២ ខែ​ទៀត​ប៉ុណ្ណោះ iPhone 6 នឹង​បង្ហាញ​មុខ​មាត់​ពិត​ប្រាកដ។
យប់​មិញ ដោយ​ផ្អែក​តាម​ប្រភព​ផ្សេងៗ​ចេញ​ពី​ចិន 9to5Mac ដែល​ជា​វិបសាយ​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​ដែល​និយាយ​តែ​ពី​ផលិតផល Apple នោះ បាន​ចេញ​ផ្សាយ​រូបរាង​គំរូ​មួយ​ស៊េរី​ថ្មី​របស់ iPhone 6 ទំហំ ៤,៧អ៊ីញ ដែល​មើល​ទៅ​ស្ទើរ​តែ​ដូច​នឹង​ iPod Touch បេះបិទ​តែ​ម្ដង។ ប៉ុន្តែ វិបសាយ​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​ឡើយ។
iPod Touch
ឃើញ​រាង iPhone 6 ខាង​ក្រោម​នេះ​ហើយ ធានា​ប្រិយមិត្ត​ប្រាកដ​ជា​ស្រលាញ់​ជក់ចិត្ត​នឹង​រាង​ថ្មី​នេះ​ជា​មិន​ខាន…
Apple ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ iPhone 6 មាន​ទំហំ ៤,៧ អ៊ីញ និង ៥,៥​អ៊ីញ ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ខាង​មុខ​នេះ ៕
ដោយ៖ សុផាត
ប្រភព៖ idownloadblog