Nexus 7 ជំនាន់ថ្មីអាចនឹង ត្រូវប្រកាសចេញ នៅតៃវ៉ាន់ នាចុងខែកក្កដា
ថ្មីនេះគេទើបតែទទួលបាននូវលក្ខណសម្បត្តិមួយចំនួនរបស់កុំព្យូទ័របន្ទះស្ដើង Nexus 7 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google ដែលសហការគ្នាជាមួយនឹង ក្រុមហ៊ុនផលិតកុំព្យូទ័រ Asus ។ ដោយឡែកពេលនេះយើងទើបតែទទួលបាននូវពាក្យចចាមអារ៉ាមថ្មីថា កុំព្យូទ័របន្ទះស្ដើង Neuxs 7 ជំនាន់ថ្មីនឹងត្រូវប្រកាសចេញនៅតៃវ៉ាន់ នាចុង ខែកក្កដា នេះ ។
ប្រភពនៃពាក្យចចាមអារ៉ាមត្រូវបានគេទទួលពីគេហទំព័រតៃវ៉ាន់មួយឈ្មោះ Economic Daily ។ យ៉ាងណាមិញតាមប្រភព Android Authority បានឲ្យដឹងថា សម្រាប់កុំព្យូទ័របន្ទះស្ដើង Nexus 7 ថ្មីដែលមានអង្គផ្ទុកទិន្នន័យទំហំ 16GB និងមានតម្លៃប្រហែល $229 (អាចបំពាក់ដោយ LTE ) និងម៉ូដែល 32GB អាចនឹងមានតម្លៃថ្លៃជាង $299 (នៅបន្តបំពាក់ដោយ LTE) ។
សូមបញ្ជាក់ថា សម្រាប់កុំព្យូទ័របន្ទះស្ដើង Nexus 7 បច្ចុប្បន្នគឺ ត្រូវបានបំពាក់កាមេរ៉ាតែផ្នែកខាងមុខនៃឧបករណ៍សម្រាប់ video call ប៉ុណ្ណោះ ។
ដោយឡែកចំពោះលក្ខណសម្បត្តិរបស់កុំព្យូទ័របន្ទះស្ដើង Nexus 7 ជំនាន់ថ្មីត្រូវបានពាក្យចចាមអារ៉ាមនិយាយថា នឹងត្រូវបំពាក់ដោយ៖
- អេក្រង់ទំហំ 7-inch
- មានកាមេរ៉ាមុខ 1.2 MP និង ក្រោយ 5 MP
- CPU Quad-core Snapdragon (S4) APQ8064 processor
- RAM 2GB
- មានបំពាក់ 4G LTE, NFC,Wi-Fi a/b/g/n, Bluetooth,
- ថាមពលថ្ម 3,950mAh
