ទូរស័ព្ទទំនើប Meizu MX3 បំពាក់ដោយ CPU Exynos 5 Octa នឹង​ត្រូវ​បញ្ចេញ​ ក្នុង​ខែកញ្ញា

7/16/2013 0 Comments A+ a-

ថ្មីៗ​នេះ​មាន​ការ​រំពឹង​ថា​ក្រុមហ៊ុន Meizu នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​របស់​ខ្លួន​មួយ​ម៉ូដែល​​នៅ​មុន​កាល​កំណត់​ដែល​ធ្លាប់​ធ្វើ​​ជា​រៀងរាល់​ឆ្នាំ​ ។ ទូរស័ព្ទទំនើប​មួយ​នោះ​គឺ​ Meizu MX3 ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​​ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៣ នេះ​ហើយ ។ សូម​រំលឹក​បន្តិច​ថា​ជា​ទម្លាប់​​របស់​ក្រុមហ៊ុន​មួយ​នេះ​គឺ​តែងតែ​បញ្ចេញ​នូវ​ទូរស័ព្ទទំនើប​ជំនាន់​ថ្មី​​នៅ​​ចុង​ឆ្នាំ​និង​សម្រាប់​លក់ក្នុង​រដូវ​ឈប់​សម្រាក​ចូលឆ្នាំចិន ។
ដោយឡែក​សម្រាប់​​ឆ្នាំនេះ​ដោយសារតែ​​មាន​សម្ពធ​ពី​ក្រុមហ៊ុន​ដៃគូប្រជែង​​​មួយ​ចំនួន​ដូច​ជា Oppo, Huawei និង Xiaomi ជា​ដើម​នោះ​ បាន​ធ្វើ​ឲ្យ​ Meizu ត្រូវ​តែ​បង្ខំ​ចិត្ត​បញ្ចេញ​ទូរស័ព្ទទំនើប​ជំនាន់​ថ្មី​របស់​ខ្លួន​ឲ្យ​បាន​លឿន​ជាង​ទម្លាប់​ចាស់ នេះ​បើ​យោង​តាម​ប្រភព​ពី Gizchina ។ បើ​យោង​តាម​ប្រភព​ដដែល​នេះ​បាន​​ឲ្យ​ថា​ Meizu MX3 នឹង​មាន​លក្ខណសម្បត្តិបច្ចេកទេស​​មួយ​ចំនួន​​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ​ 5.1-inch
  • កម្រិតភាពច្បាស់ 1,080p (Full HD)
  • CPU Samsung Exynos 5 Octa (8-core)
  • RAM 2 GB
  • កាមេរ៉ា​ទំហំ 13 MP

សូម​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបរាង​ពិត​របស់​ទូរស័ព្ទ​មួយ​នេះ​ទេ​​រូបភាព​ដែល​បង្ហាញ​ក្នុង​អត្ថបទ​គឺ​ជា​រូបភាព​គំរូ​ដែល​ទទួលបាន​ពី​ប្រភព​ខាង​លើ​ ។ ចំពោះ​ព័ត៌មាន​បន្ថែម​​ទាក់ទង​នឹង​លក្ខណសម្បត្តិបច្ចេកទេស​​និង​រូបរាង​របស់ Meizu MX3 ប្រិយមិត្ត​នឹង​បាន​ជ្រាប​បន្ទាប់​ពី​ក្រុមហ៊ុន Meizu ប្រកាស​ចេញ​នៅ​ថ្ងៃទី២៨ ខែកញ្ញា ដូច្នេះ​សូម​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕