ក្រុមហ៊ុន Toshiba ត្រៀមចេញកុំព្យូទ័រ បន្ទះស្ដើង Toshiba AT7-A
កាលពីដើមខែមិថុនាក្រុមហ៊ុន Toshiba បានប្រកាសចេញកុំព្យូទ័របន្ទះស្ដើងដែលស្ថិតក្នុងស្រឡាយ Excite ចំនួនបីម៉ូដែល ដោយឡែពេលថ្មីនេះមានសេចក្ដីរាយការណ៍ Toshiba កំពុងតែត្រៀមនឹងកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលទៀតដែលមានអេក្រង់ទំហំ 7-inch និងដំណើរកដោយប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ។
នៅខណៈដែលក្រុមហ៊ុន Toshiba មិនទាន់បានប្រកាសចេញជាផ្លូវការផងនូវកុំព្យូទ័របន្ទះស្ដើងម៉ូដែល Toshiba AT7-A ពេលនេះរូបរាងនិងលក្ខណសម្បត្តិបច្ចេកទេសរបស់វាត្រូវបានបង្ហាញរួចបាត់ទៅហើយ នេះបើយោងតាមប្រភពពីគេហទំព័រ GFXBench ។ រូបភាពនិងលក្ខណសម្បត្តិបច្ចេកទេសដែលបង្ហាញតាមរយៈ Androidcommunity មានដូចខាងក្រោម៖
- អេក្រង់ទំហំ 7-inch
- កម្រិតភាពច្បាស់ 1,024 x 600 pixels
- CPU 1.6GHz
- GPU ARM Mali-400
- ដំណើរការដោយ Android 4.2.2 Jelly Bean
បញ្ជាក់៖ ក្រុមហ៊ុន Toshiba មិនទាន់បានបង្ហើបឲ្យដឹងទាក់ទងនឹងកាលបរិច្ឆេទជាក់លាក់នៃថ្ងៃប្រកាសចេញជាផ្លូវការនូវកុំព្យូទ័របន្ទះស្ដើងនេះនៅឡើយទេ ប៉ុន្តែគេជឿថាក្រុមហ៊ុននឹងបញ្ចេញ Toshiba AT7-A នាពេលឆាប់ៗខាងមុខនេះ ។