Youtube កែ​​ទម្រង់ card ថ្មី​លើ​វីដេអូ ​​កាន់តែ​ផ្ដល់​​ភាព​ងាយស្រួល​ជាង​មុន​​​ដល់​អ្នក​ទស្សនា​

3/17/2015 0 Comments A+ a-

Youtube កែ​​ទម្រង់ card ថ្មី​លើ​វីដេអូ​​កាន់តែ​ផ្ដល់​លក្ខណៈ​ងាយស្រួល និង​ធ្វើ​​ឱ្យ​​អ្នក​ទស្សនាពេញ​ចិត្ត​ជាង​មុនប្រភព៖​ gsmarena
ថ្ងៃ​នេះៗ​ក្រុមហ៊ុន Youtube បាន​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​នូវ​មុខងារ​ថ្មី​មួយ​ដែល​ជា​ការ​បង្ហាញ​នូវ​កាត (cards) នៅ​លើ​វីដេអូ​របស់​ខ្លួន។ នេះ​គឺ​ជា​ការ​វិវត្តន៍​ដ៏​ធំ​មួយ​នៃ​បែបផែន​ក្នុង​ការ​អធិប្បាយ​បន្ថែម (annotations)។

ទម្រង់ការ​អធិប្បាយ​បន្ថែម​ថ្មី​នេះ ចាប់​ដំណើរការ​ពី​ពេល​នេះ​សម្រាប់​បណ្ដា​ប្រទេស​មួយ​ចំនួន​ហើយ។ ក្រុម​ការងារ​របស់ Youtube គិត​ថា អ្នក​ទស្សនា (viewer) នឹង​កាន់​តែ​ចូលចិត្ត​ប្រើ។ កាត (card) អាច​ជូន​ដំណឹង​ផ្សេងៗ​ដល់​អ្នក​កំពុង​ទស្សនា ដើម្បី​ឱ្យ​អ្នក​ចាប់អារម្មណ៍​ចង់​ទស្សនា​វីដេអូ​ផ្សេងៗ​ទៀត ទំនិញ បញ្ជី​វីដេអូ (playlist) និង​គេហទំព័រ​ផ្សេងៗ រួម​ទាំង​អ្វីៗ​ជាច្រើន​ទៀត។



ដូច​លោកអ្នក​បាន​ឃើញ​រូប​កំណែប្រែ​ថ្មី​នៅ​ខាង​លើ គឺ​ថា កាត (card) មើល​ទៅ​គឺ​ល្អ​ស្អាត​ជាង ការ​អធិប្បាយ​បន្ថែម (annotations) ចាស់ ហើយ Youtube ក៏​នឹង​បំពាក់​មុខងារ​ថ្មី​នេះ​ដំណើរការ​លើ​ទូរស័ព្ទ​ផង​ដែរ។ កាត​នេះ នឹង​បង្ហាញ​ចេញ​មក​នៅ​អំឡុង​ពេល​វីដេអូ​កំពុង​លេង (play)។ អ្នក​បង្កើត​មាតិកា (content creator) អាច​ជ្រើសរើស​កាត​ផ្សេង​គ្នា​ចំនួន៦ប្រភេទ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង ទំនិញ ការ​រៃអង្គាស​ប្រាក់ វីដេអូ បញ្ជី​វីដេអូ ទាក់ទង​នឹង​វែបសាយ មូលនិធិ​នៃ​អ្នក​គាំទ្រ៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព ពី thebnews
ប្រភព៖​ gsmarena