ដែនដីណាខ្លះមានតែឈ្មោះ ប៉ុន្តែមិនមែនជារដ្ឋអធិបតេយ្យ ព្រោះ UN មិនទទួលស្គាល់?
ខាងក្រោមនេះជាដែនដីដែល បើផ្អែកតាមក្រិត្យក្រមច្បាប់អន្តរជាតិ មិនមែនជារដ្ឋអធិបតេយ្យទេ ព្រោះមិនគ្រប់លក្ខខ័ណ្ឌសម្រាប់អង្គការសហប្រជាជាតិដាក់បញ្ចូលជារដ្ឋអធិបតេយ្យ។ ដែនដីទាំងនេះមិនមានអ្នកតំណាង ឬទង់ជាតិប្រចាំនៅអង្គការសហប្រជាជាតិទេ។ នៅក្នុងពិភពលោក មានដែនដីជាច្រើន ប៉ុន្តែសូមស្រង់យកតែ៤ ប៉ុណ្ណោះ។
តំបន់ Trans-Dniesterតំបន់ Trans-Dniester ស្ថិតនៅចន្លោះទន្លេឌីនីស្តឺ (Dniester River) និងព្រំប្រទល់ប្រទេសអ៊ុយក្រែន។ តំបន់នេះ កាលពីមុន ជាដែនអធិបតេយ្យរបស់ប្រទេសម៉ុលដូវ៉ា (Moldova) ហើយបានប្រកាសស្វ័យភាព និងឯករាជកាលពីឆ្នាំ១៩៩០។ កាលពីឆ្នាំ២០០៦ ដែនដីនេះបានធ្វើប្រជាមតិ គាំទ្រការប្រកាសឯករាជ។ ប៉ុន្តែនេះជាការប្រកាសជាឯកតោភាគីតែប៉ុណ្ណោះ ហើយមិនត្រូវបានប្រទេសម៉ុលដូវ៉ា (Moldova) និងមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ជាដាច់ខាត។ តំបន់ «ត្រេនឌីនីសស្ទើ – Trans-Dniester» មានផ្ទៃក្រឡា ៤១៦៣ គីឡូម៉ែត្រការ៉េ និងប្រជាពលរដ្ឋជាង ៥០ ម៉ឺននាក់។
តំបន់ SomalilandSomaliland មានព្រំប្រទល់ជាប់នឹងប្រទេសអេត្យូពី (Ethiopia) – ប្រទេសជីប៊ូទី (Djibuti) និងឈូងសមុទ្រអេដែន (Aden Gulf)។ ដែនដីនេះបានប្រកាសស្វ័យភាព និងឯករាជភាព ផ្ដាច់ចេញពីប្រទេសសូម៉ាលី (Somalia) ប៉ុន្តែមិនត្រូវបានប្រទេសសូម៉ាលីទទួលស្គាល់ជាដាច់ខាត។ តំបន់នេះមានផ្ទៃក្រឡា ១៣៧ ៦០០ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ៣,៥ លាននាក់។
ដែនដីប៉ាឡេស្ទីន (Palestine)សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលមិនទទួលស្គាល់ដែនដីប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យទេ។ ប៉ាឡេស្ទីនស្ថិតនៅតំបន់អាស៊ីខាងលិច មានព្រំប្រទល់ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ (The Mediterranean Sea) និងទន្លេហ្សកដង់ (Jordan River)។ ប៉ាឡេស្ទីនមានប្រជាពលរដ្ឋប្រហែលជាង ៤ លាននាក់។

ដែនដី Nagorno-Karabakh
ដែនដី Nagorno-Karabakh ស្ថិតនៅតំបន់កូកាស់ខាងត្បូង (Southern Caucases)។ កាលពីសម័យសហភាពសូវៀត តំបន់នេះជាទឹកដីរបស់ប្រទេសអាហ្ស៊ែបៃហ្សង់ (Azerbaijan)។ Nagorno-Karabakh មានផ្ទៃក្រឡា ៤៤០០ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១៣ ម៉ឺននាក់។

តំបន់អាប់កាហ្ស៊ី និងអូសេទីខាងត្បូង (Abkhazia and South Ossetia)អូសេទីខាងត្បូងជាតំបន់សម្បូរភ្នំ ហើយកាលពីមុនជាដែនដីរបស់ប្រទេសហ្សកហ្ស៊ី (Georgia)។ កាលពីឆ្នាំ២០០៨ អូសេទីខាងត្បូង ត្រូវរដ្ឋាភិបាលហ្សកហ្ស៊ី លើកកងទ័ពវាយលុកចូលតំបន់អូសេទីខាងត្បូង ប៉ុន្តែកាលណោះ កងទ័ពរុស្ស៊ីចូលធ្វើអន្តរាគមន៍ទាន់ពេលវេលា។ អូសេទីខាងត្បូងមានផ្ទៃក្រឡា ៣៨៨៥ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ៥ ពាន់នាក់។ តំបន់អាប់កាហ្ស៊ី ក៏ជាដែនដីរបស់ប្រទេសហ្សកហ្ស៊ីដែរ ហើយបានប្រកាសស្វ័យភាព និងឯករាជភាព ដែលទទួលស្គាល់ដោយរដ្ឋាភិបាលរុស្ស៊ី និងប្រទេសមួយចំនួនតូច។ អាប់កាហ្ស៊ីមានផ្ទៃក្រឡា ៨៦៦០ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ២៤ ម៉ឺននាក់៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព ពី thebnews
ប្រភព៖ BBC