ប្រទេសចំនួន ​១០ ដែល​រលាយ​បាត់​រូប​ពី​ផែនទី​ពិភពលោកក្នុង​មួយ​សតវត្ស​ចុងក្រោយ

3/17/2015 0 Comments A+ a-

ដែនដី​ទីបេ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន​​នៅ​ពេល​បច្ចុប្បន្នប្រភព៖​ yowangdu
ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ។ បណ្ដា​ទីក្រុង​បុរាណ ក៏​ដូចជា​អាណាចក្រ​នានា​បាន​បាត់​ឈ្មោះ​ជា​បណ្ដើរៗ​ពី​ផែនទី​ពិភពលោក ដោយ​គ្មាន​ថ្ងៃ​វិលវិញ​ឡើយ។ កាលពី​អំឡុង​មួយ​រយ​ឆ្នាំ​មុន មក​ទល់​នឹង​ពេល​នេះ គេ​រក​ឃើញ​ថា​មូលហេតុ​ធំ​បំផុត​​ដែល​នាំ​ឲ្យ​ដែនដី​​ទាំង​នោះ​បាន​បាត់​ឈ្មោះ ឬ​ប្ដូរ​ឈ្មោះ​ថ្មី ​បណ្ដាល​មក​ពី​បម្រែបម្រួល​នយោបាយ – ​បម្រែបម្រួល​ភូមិសាស្ត្រ អាកាសធាតុ និង​បរិស្ថាន ដែល​តម្រូវ​ឲ្យ​មនុស្ស​ផ្លាស់ប្ដូរ​ទីលំនៅ ដើម្បី​កសាង​ជីវិត​ថ្មី។ 

ថ្វីត្បិត​ដែនដី​ទាំង​នោះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ថ្មី ក៏​គេ​មិន​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​បាន​ដែរ​ព្រោះ​ដែនដី​ទាំង​នោះ​ពិត​ជា​មាន​ប្រាកដ​មែន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ត្រូវ​បាន​ចារ​ទុក​ក្នុង​ក្រាំង និង​ក្នុង​ក្រអៅ​បេះដូង​មនុស្ស​ជាតិ​គ្រប់​ជំនាន់ ជានិច្ច​និរន្ត​តរៀងទៅ។

១) ចក្រភព​អូតូម៉ង (Ottoman Empire)
​ចក្រភព​នេះ​ចាប់​កំណើត​កាល​ពី​ឆ្នាំ១៣០០ ដល់​ឆ្នាំ១៩២១។ ក្រោយ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​មួយ ចក្រភព​អូតូម៉ង់​បាន​ដួល​រលំ​ជា​ស្ថាពរ ហើយ​បាន​លេច​ចេញ​ជា​ដែន​ដី​ថ្មី​មួយ​ទៀត គឺ​ប្រទេស​ទួរគី (Turkey)។ អាណាចក្រ​នេះ​មាន​អាយុកាល ៦០០ ឆ្នាំ។



២) ដែនដី​ទីបេ (Tibet)
​ដែនដី​ទីបេ ធ្លាប់​ជា​ប្រទេស​មាន​អធិបតេយ្យ​ភាព ដែល​បាន​ចាប់​កំណើត​កាលពី​ទសវត្ស​ទី៧។ កាលពី​ឆ្នាំ១៩១២ រាជវង្ស​ឆេង​នៅ​ប្រទេស​ចិន​បាន​ដួល​រលំ​ពី​អំណាច​កណ្ដាល។ ទីបេ​ក៏​ប្រកាស​ស្វ័យភាព និង​ឯករាជ​ភាព​ក្នុង​គ្រា​នោះ​ដែរ ប៉ុន្តែ​ប្រទេស​ចិន​មិន​ទទួល​ស្គាល់​ជា​ដាច់​ខាត ហើយ​ចាត់​ទុក​ដែនដី​ទីបេ​ ជា​តំបន់​ស្វយ័ត ដែល​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «តំបន់​ស្វយ័ត Xizang ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​កណ្ដាល​ចិន» រហូត​មក​ដល់​សព្វ​ថ្ងៃ​។


៣) ​ដែនដី​ហ្សង់ស៊ីបា (Zanzibar and Tanganyika)
​ដែនដី Zanzibar និង Tanganyika ធ្លាប់​ជា​តំបន់​ពីរ​ដាច់​ស្រឡះ​ពី​គ្នា ហើយ​បាន​បង្រួម​គ្នា​ជា​ប្រទេស​តែ​មួយ​កាលពី​ឆ្នាំ១៩៦៤។ ក្រោយមក ហ្សង់ស៊ីបា​ត្រូវ​បាន​កាត់​ចូល​ជា​ដែន​អធិបតេយ្យ​របស់​ប្រទេស​តង់ហ្សានី (Tanzania) ប៉ុន្តែ​តំបន់​នេះ​នៅ​រក្សា​លក្ខណៈ​ជា «តំបន់​ពាក់កណ្ដាល​ស្វយ័ត – semi-autonomous region»។


៤) ប្រទេស​យូហ្គោស្លាវី (Yogoslavia)
យូហ្គោស្លាវី​កកើត​ឡើង​ដោយ​រដ្ឋ​សង្គម​និយម​ចំនួន​ប្រាំមួយ៖ ក្រូអាត (Croatia) – ម៉ាសេដូនី (Macedonia) – ម៉ុងតេណេក្រូ (Montenegro) និង​បូស្នី (Bosnia)។ ក្រោយ​ពេល​រដ្ឋ​សហព័ន្ធ​យូហ្គោស្លាវី​ត្រូវ​បាន​រំលាយ​ជា​ស្ថាពរ ក៏​កកើត​បាន​ជា​ប្រទេស​៖ បូស្នី – ក្រូអាត – ម៉ាសេដូនី – ស៊ែប – ម៉ុងតេណេក្រូ – ស្លូវ៉ានី (Slovenia)។ ពី​ឆ្នាំ១៩២៩ ដល់​ឆ្នាំ​១៩៤៥ យូហ្គោស្លាវី​ជា​ព្រះរាជាណាចក្រ ហើយ​ត្រូវ​បាន​រំលាយ​របប​រាជា​និយម​ចោល​កាល​ពី​ក្រោយ​ឆ្នាំ១៩៤៥។ នៅ​ក្នុង​ទសវត្ស​ទី៩០ យូហ្គោស្លាវី​រលាយ​ជា​ស្ថាពរ​រហូត​ក្លាយ​ជា​រដ្ឋ​ចំនួន​៧​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​រួម​មាន បូស្នី និង ហឺហ្ស៊េហ្គោវីណា​ (Bosnia and Herzegovina)  ​ ក្រូអាត ​ស្លូវើនៀ​ ស៊ែប  ម៉ុងតេណេក្រូ ម៉ាសេដូនី​ និង កូសូវ៉ូ (Kosovo)។


…អ្នក​វិទ្យាសាស្ត្រទើប​​រក​ឃើញ​​មូលហេតុ ដែល​នាំ​ឲ្យ​ចក្រភព Maya រលំរលាយ​ទាំង​ស្រុង​…

៥) សហភាព​សូវៀត (Soviet Union)
​សហភាព​សូវៀត​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ១៩២២ និង​រលាយ​ជា​ស្ថាពរ​កាលពី​ឆ្នាំ១៩៩១។ ក្រោយ​ពេល​សហភាព​សូវៀត​ត្រូវ​បាន​រំសាយ ក៏​កកើត​បាន​រដ្ឋ​ថ្មី​ចំនួន ១៥។ ក្នុង​ចំណោម​នោះ ប្រទេស​រុស្ស៊ី​បច្ចុប្បន្ន​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​រដ្ឋ​ថ្មី​ដែល​កកើត​ក្រោយ​​ការ​​ដួល​រលំ​សហភាព​សូវៀត​ដែរ។

​សញ្ញា​ញញួរ​ និង​កណ្ដៀវ​ តំណាង​ឲ្យ​កម្មករ និង​កសិករ បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​នៅ​តែ​បន្ត​ប្រើ​​ទល់​សព្វថ្ងៃ​នៅ​ប្រទេស​រុស្ស៊ី​  (ប្រភព៖ diena.lt)
​សញ្ញា​ញញួរ​ និង​កណ្ដៀវ​ តំណាង​ឲ្យ​កម្មករ និង​កសិករ បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​នៅ​តែ​បន្ត​ប្រើ​​ទល់​សព្វថ្ងៃ​នៅ​ប្រទេស​រុស្ស៊ី​ (ប្រភព៖ diena.lt)

៦) អាល្លឺម៉ង់​ខាងលិច និង អាល្លឺម៉ង់ខាងកើត (East Germany and West Germany)
ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ១៩៤៥ ទឹកដី​អាល្លឺម៉ង់​គឺ​ជា​ភូមិសាស្ត្រ​នយោបាយ​​ដ៏​ស្មុគស្មាញ​មួយ​​ជា​ពិសេស​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដែល​មាន​​ការ​ប្រកួតប្រជែង​មនោគមវិជ្ជា​​សេរី និង កុម្មុយនិស្ត​។ ដូច្នេះ​ហើយ​ទឹកដី​មួយ​​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ គឺ​អាល្លឺម៉ង់​ខាងកើត​គ្រប់គ្រង​ដោយ​សហភាព​សូវៀត និង​ អាល្លឺម៉ង់​ខាងលិច​គ្រប់គ្រង​ដោយ​លោក​សេរី​មាន​​​អាមេរិក​ជា​ប្រមុខ។ រហូត​មក​ដល់​​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​សហភាព​សូវៀត​ដួល​រលំ ​ប្រទេស​​ទាំងពីរ​បាន​រួម​បញ្ចូល​គ្នា​ជា​អាល្លឺម៉ង់​តែ​មួយ​វិញ​រហូត​មក​ដល់​បច្ចុប្បន្ន។


៧) រដ្ឋ​សហព័ន្ធ​អូទ្រីស-ហុងគ្រីអូទ្រីស​-ហុងគ្រី គឺ​ជា​ចក្រភព​ដ៏​​ធំ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៨៦៧។ យ៉ាងណាមិញ​ ចក្រភព​នេះ​មិន​បាន​ស្ថិតស្ថេរ​យូរអង្វែង​នោះ​ឡើយ​ដោយ​សារ​តែ​ជម្លោះ​ផ្ទៃ​​ក្នុង​​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី១ (១៩១៤-១៩១៨) ហើយ​ត្រូវ​បាន​រលំរលាយ​បាត់​ចេញ​ពី​ផែនទី​ពិភពលោក​​តាំង​ពី​​ពេល​នោះ​តែម្ដង​ទៅ។ ទឹកដី​របស់​សហព័ន្ធ​អូទ្រីស-ហុងគ្រី​​រួម​មាន ប្រទេស​អូទ្រីស ហុងគ្រី ផ្នែក​​ខ្លះ​​នៃ​សាធារណរដ្ឋឆេក អ៊ីតាលី ប៉ូឡូញ និង រ៉ូម៉ានី។

5

៨) ឆេកូស្លូវ៉ាគី (Czechoslovakia) 
ឆេកូស្លូវ៉ាគី (Czechoslovakia) ​ធ្លាប់​ជា​ដែនដី​មាន​ឥទ្ធិពល និង​វិសាលភាព​ធំ​ទូលាយ។ ប្រទេស​នេះ​ចាប់​បដិសន្ធិ​កាល​ពី​ឆ្នាំ១៩១៨ និង​រលាយ​ជា​ស្ថាពរ​កាលពី​ឆ្នាំ​១៩៩៣។ ការ​រលត់​រលាយ​ប្រទេស​យូហ្គោស្លាវី​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ហើយ​កកើត​បាន​ជា​សាធារណរដ្ឋ​ឆែក និង​ប្រទេស​ស្លូវ៉ាគី (Slovakia)។

 

៩) ញីវ​ហ្វាំងឡង់ (Newfoundland)
​​​​​​ ញីវហ្វាំងឡង់ គឺ​ជា​ទឹកដី​មួយ​ដែល​ជា​ខេត្ត​មួយ​នៃ​ប្រទេស​កាណាដា​នៅ​ពេល​បច្ចុប្បន្ន។ ចាប់​ពី​ឆ្នាំ ១៩០៧ ដល់​ឆ្នាំ ១៩៤៩ ញីវហ្វាំងឡង់​​គឺ​ជា​អាណាចក្រ​ដ៏​មួយ​​​​ និង ជា​អតីត​ដំបន់​គ្រប់គ្រង​របស់​​អាណាចក្រ​អង់គ្លេស​​ដែរ។ ប៉ុន្តែ​នៅ​ពេល​នេះ ទឹកដី​នេះ​មាន​រដ្ឋាភិបាល និង ច្បាប់​​ផ្ទាល់​ខ្លួន​ ដែល​មិន​ចាំបាច់​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​​កាណាដា​នោះ​ឡើយ។




១០) ប្រទេស​សីកកីម (Sikkim)
តើ​ប្រិយមិត្ត​ធ្លាប់​ឮ​ឈ្មោះ​ប្រទេស​នេះ​ដែរ​ឬទេ? ពិត​មែន​ហើយ​ ​សីកកីម (Sikkim) ក៏​ជា​​ប្រទេស​​តូច​មួយ​ដែល​មាន​វត្តមាន​នៅ​លើ​​​ផែនទី​ពិភពលោក​​យើង​នេះ​ដែរ​ដែល​​ចាប់​កំណើត​ឡើង​តាំង​ពី​​សតវ្ស​ទី ៨ មក​ម្ល៉េះ។​ ប៉ុន្តែ​​មក​ដល់​ឆ្នាំ ១៩៧៥ ប្រទេស​នេះ​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​ឥណ្ឌា​។ ប្រទេស​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ព្រំដែន​ឥណ្ឌា និង តំបន់​​​ទីបេ​របស់​ចិន​នៅ​ក្នុង​ជ្រលង​ភ្នំ ហិមាល័យ៕


ប្រែសម្រួល៖ អន សំអាង
ប្រភព៖​ Therichest