កំពូល​អ្នក​ប្រដាល់​ស្រី​ក្នុង​ទ្រុង​ Rousey ​ថា​មិន​វ៉ៃ​ជាមួយ​ប្រុស​ទេ កុំ​ឱ្យ​ថា​ប្រុស​ៗ​អន់​ពេក​

3/17/2015 0 Comments A+ a-

កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង Ronda Rousey ​បាន​ចេញ​មក​បញ្ជាក់​ថា​រូប​នាង​មិន​ឡើង​សង្វៀន​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​ទេ កុំ​ឱ្យ​ថា​មាន​មតិ​អវិជ្ជមាន​កើត​ឡើង​ពេល​ឈ្នះ​ ឬ​ចាញ់​នោះ។

26B4CD0F00000578-2997597-image-a-1_1426535572007

Rousey ​ជា​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ស្រី​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នោះ​ទេ ខណៈ​ដែល​ពេល​កន្លង​មក​រូប​នាង​ក៏​បាន​និយាយ​ទៀត​ថា​ចង់​ឡើង​សង្វៀន​សាក់​ កណ្ដាប់​ដៃ​ជាមួយ​ប្រុសៗ​​ថែ​ម​ទៀត​ផង។ ដោយ​ឡែក​ពេល​នេះ នារី​វ័យ​២៨​ឆ្នាំ​ខាង​លើ​បាន​ប្ដូរ​ចិត្ត​វិញ​ថា​មិន​ចង់​ឡើង​វាយ​ជាមួយ​ ប្រុស​ៗ​ទេ កុំ​ឱ្យ​មាន​អ្នក​និយាយ​ដើម​ថា​អីចេះ​អញ្ចុះ។ “ខ្ញុំ​មិន​ចង់​ឱ្យ​មាន​គេ​និយាយ​ថា​ប្រុស​ៗ​អន់​នោះ​ទេ​ដែល​មក​ឡើង​វាយ​ជា​ មនុស្ស​ស្រី​នោះ។ ណាមួយ​បើ​ភ្លាត់​ចាញ់​ខ្ញុំ​អី​ទៅ​គឺ​រឹត​តែ​ពិបាក​ថែម​ទៀត”។ នេះ​ជា​សម្ដី​ Rousey ​បាន​និយាយ។

2633094300000578-0-image-a-3_1425634706715

គួរ​រំលឹក​ថា កាល​ពី​សប្ដាហ៍​មុន​ កំពូល​អ្នក​ប្រដាល់ Pacman ​បាន​និយាយ​កោតសរសើរ​ដល់​កីឡា​ការិនី​សញ្ជាតិ​អាមេរិក​រូប​នេះ​ណាស់​ហើយ​ថែម ​ទាំង​បាន​ផ្ដល់​សំបុត្រ VIP ​ដល់​នាង​ទៀត​ផង​ក្នុង​ការ​មក​មើល​ការ​ប្រកួត​របស់​គេ​ជាមួយ Floyd ​នៅ​ថ្ងៃ​ទី​២ ​ខែ​ឧសភា​ខាង​មុខ​ ។ ទន្ទឹម​នឹង​នេះ​ដែរ ជើង​ខ្លាំង​នៅ​ហ្វីលីពីន​ខាង​លើ​នេះ​ក៏​ឌឺ​ដល់​ Floyd ​ទៀត​ថា​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ដែល​អាច​ផ្ដួល​គូ​ប្រកួត​ត្រឹម​១៤​វិនាទី ​ខាង​លើ​នេះ ​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​ឈ្នះ​អ្នក​ប្រដាល់​មិន​ដែល​ ចាញ់​របស់​អាមេរិក​បាន ប្រសិន​បើ​ Floyd ​ហ៊ាន​ចូល​ទៅ​វាយ​ក្នុង​ទ្រុង​នោះ ។

031615-ufc-Rousey-pi-mp.vadapt.955.high.0


Ronda Rousey ​ជា​កីឡា​ការិនី​ដែល​ទើប​តែ​ទទួល​បាន​ងារ​​ជា​កីឡាការិនី​​ខ្លាំង​ជាង​គេ​ពី ​ខាង​​ UFC ​ដោយ​សំអាង​លើ​ហេតុ​ផល​នារី​រូប​នេះ​ឡើង​វាយ​មិន​ដែល​ចាញ់​ ពោល​គឺ ១១​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​១១​ប្រកួត៕



ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព ពីសប្បាយ ប្រភព៖ dailymail , foxsports