លោក​ពូទីន​បញ្ជូន​ទ័ព ៣៨ ០០០ នាក់​ឲ្យ​ទៅ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​តំបន់​អាកទិច ស្រប​ពេល​អាមេរិក​កំពុង​ធ្វើ​​សម​យុទ្ធ​យោធា​នៅ​​អឺរ៉ុប

3/17/2015 0 Comments A+ a-

រូបតំណាង (កងទ័ព​រុស្ស៊ី​​​ដង្ហែក្បួន​កាល​ពី​ឆ្នាំ ២០១៤​កន្លង​ទៅ​)ប្រភព៖​ BBC
នៅ​ក្នុង​ខណៈ​​​ដែល​អាមេរិក និង សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​ចំនួន​​ទៀត​នៅ​តំបន់​អឺរ៉ុប​កំពុង​​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ក្បែរ​ព្រំដែន​រុស្ស៊ី ​កាល​ពី​ម្សិលមិញ​លោក​ពូទីន​បាន​​​​បញ្ជា​ឲ្យ​បញ្ជូន​​កងទ័ព​​របស់​លោក​​​​ប្រមាណ៣៨ ០០០ នាក់​ទៅ​ធ្វើ​​​យម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​​ដូច​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ការ​ធ្វើ​សម​យុទ្ធ​យោធា​របស់​រុស្ស៊ី​​នឹង​ធ្វើ​ឡើង​នៅ​តំបន់​អាកទិច​ដែល​​ជា​​ភូមិសាស្ត្រ​​នយោបាយ​ថ្មី​របស់​ទីក្រុង​មូស្គូ​​នូវ​អ្វី​ដែល​​​​ប្រមុខ​មេ​ដឹកនាំ​យោធា​របស់​មហាអំណាច​មួយ​នេះ​អះអាង​ថា មិន​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​​ណា​មួយ​របស់​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។


លោក  Gen. Sergey Shoigu រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​រុស្ស៊ី​បាន​​មាន​ប្រសាសន៍​ដូច្នេះ​ថា៖«​ ការ​ធ្វើ​សម​យុទ្ធ​យោធា​ន​នៅ​ពេល​នេះ​​ប្រព្រឹត្ត​ទៅ​​​​តាម​ធម្មតា គ្មាន​អ្វី​ពាក់ព័ន្ធ​ទៅ​នឹង​​ស្ថានការណ៍​នយោបាយ​អន្តរជាតិ​នោះ​ឡើយ។ សម​យុទ្ធ​យោធា​លើក​នេះ​ គឺ​ដើម្បី​ពង្រឹង​កងទ័ព​ និង សន្តិសុខ​​របស់​រុស្ស៊ី​តែ​ប៉ុណ្ណោះ»

រដ្ឋមន្ត្រី​រូប​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា កងទ័ព​រុស្ស៊ី​ប្រមាណ ៣៨ ០០០ នាក់ នាវា​ច្បាំង ៤១ គ្រឿង  នាវាមុជទឹក ១៥ គ្រឿង និង យន្តហោះ​ចម្បាំង​ប្រមាណ ១១០ គ្រឿង​បាន​បញ្ជូន​ទៅ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ពេល​នេះ។​

យ៉ាងណាមិញ ការ​​ធ្វើ​សម​យុទ្ធ​យោធា​របស់​ទីក្រុង​មូស្គូ​​​​ក្នុង​ស្ថានភាព​តឹងតែង​នេះ​ ​ត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​យល់​ឃើញ​ថា ​អាច​ជា​ការ​សម្ញែង​យោធា​ដាក់​គ្នា​រវាង​រុស្ស៊ី​ និង លោក​ខាងលិច​​​​​ដឹកនាំ​ដោយ​​អាមេរិក​ដែល​​កំពុង​ធ្វើ​សម​យុទ្ធ​យោធា​​នៅ​ប៉ូឡូញ​​​ក្បែរ​ព្រំដែន​របស់​ខ្លួនស្រាប់​៕

ប្រែសម្រួល៖ ខេវិន
ប្រភព ពី thebnews
ប្រភព៖​ CNN ​