តាមពិតបច្ចេកវិទ្យាថតកុនរឿងហូលីវូដ ឈុតឆាករថយន្តបើកបុកក្រឡាប់ផ្ទុះសាហាវៗអីចឹងសោះ! (មានវីដេអូ)
វិស័យផលិតខ្សែភាពយន្តកំពុងរីកដុះដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ពិសេសគឺភាពយន្តហូលីវូដល្បីៗអមដោយឈុតឆាកដេញបាញ់ប្រហារគ្នាដោយរថយន្តទំនើបៗយ៉ាងជក់ចិត្តតែម្ដង។ ដោយសារបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតរបស់មនុស្សចេះតែមានការអភិវឌ្ឍឡើង ការសំដែងត្រូវបានគេរិះរកវិធីសាស្ត្រថ្មីៗ និងងាយស្រួល ហើយថែមទាំងអាចកាត់បន្ថយថ្លៃចំណាយបានទៀតផង។
ជាក់ស្ដែងតាមរយៈវីដេអូខាងក្រោម ដែលជាឈុតសំដែងក្រៅឆាកនៃការថតខ្សែភាពយន្តហូលីវូដមួយ នឹងធ្វើឱ្យលោកអ្នក អាចយល់ដឹងបានច្បាស់ថែមទៀត។
Post by Tech for Share.
វីដេអូខាងលើបង្ហាញពីបច្ចេកទេសក្នុងការថតប្លង់ខ្សែភាពយន្តដែលត្រូវការរថយន្តចំនួនច្រើន ប៉ុន្តែគេគ្រាន់តែប្រើកូនរថយន្តតូចៗមកជំនួសរថយន្តធំៗប៉ុណ្ណោះ។ អ្នកជំនាញមាននូវបច្ចេកទេសក្នុងការរៀបចំឆាក មានជាផ្លូវ High Way អមជាមួយដើមឈើដូចពិតៗអីចឹង។ រថយន្តត្រូវបានបញ្ជាឲ្យរត់នៅលើផ្លូវសិប្បនិមិត្ត និងថតដោយអ្នកជំនាញបច្ចេកវិទ្យាកាមេរ៉ាទើបធ្វើឲ្យប្លង់តូចមួយ ប្រែទៅជាឈុតឆាករន្ធត់ជាក់ស្ដែងតែម្ដង៕
ប្រភព៖ facebook