​ជើង​ទាំងគូ​របស់ Taylor Swift មានតម្លៃ​រហូតដល់ ៤០​លាន​ដុល្លារ​?

3/17/2015 0 Comments A+ a-


​ជើង​ទាំងគូ​របស់ Taylor Swift មានតម្លៃ​រហូតដល់ ៤០​លាន​ដុល្លារ​ប្រភព៖​ libertycitys.com

​អ្នកណា​ទៅ​នឹកស្មាន​ដល់​ទៅ​ថា ជើង​ទាំង​គូ​របស់​តារា​ចម្រៀង​ដ៏​ល្បីល្បាញ​កម្រិត​ពិភពលោក Taylor Swift មានតម្លៃ​រហូតដល់ ៤០​លាន​ដុល្លារ​?  ​មាន​ព័ត៌មាន​លេចឮ​តៗ​គ្នា​ថា​ជើង​ទាំងសងខាង​របស់​តារា​ចម្រៀង​វ័យ​២៥​ មានតម្លៃ​​រហូត​ដល់ ៤០​លាន​​ដុល្លារ ដោយសារតែ​នាង​បាន​ទិញ​ធានារ៉ាប់រង​ជើង​របស់​នាង​។

​យោង​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជា​ច្រើន​​​បាន​ឲ្យ​ដឹង​ថា ប្រសិន​​បើ​មាន​ហេតុការណ៍​អ្វី​កើតឡើង​ចំពោះ​ជើង​របស់​នាង នោះ Taylor Swift មិន​អាច​ឡើង​សម្ដែង​លើ​ឆាក​បាន​នោះ​ទេ​។ ដូច្នេះ​អាជីព​២០០​លាន​ដុល្លារ​របស់​នាង​នឹង​ជួប​បញ្ហា ​ម្ល៉ោះ​ហើយ​​ជើង​របស់​​នាង​គួរតែ​មានតម្លៃ ខ្ទង់លាន​ដុល្លារ​”​។​



​ប៉ុន្តែ​នៅ​ពេល Taylor ដឹង​ថា​ជើង​របស់​នាង​ថ្លៃ​រហូតដល់​៤០​លាន​ដុល្លារ​នាង​មានការ​ភ្ញាក់ផ្អើល​និង​ខ្មាស់​អៀន​​ចំពោះ​រឿង​នេះ​​ផង​ដែរ​។​ ​យ៉ាងណាមិញ​នោះ​ប្រហែល​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ព្រោះ​ថ្មីៗ​នេះ​នាង​ទើបតែ​បាន​បង្ហោះ​រូបថត​ឆ្មារ​ដែល​នាង​ចិញ្ចឹម​​​ខ្វាច​ជើង​​របស់​នាង ​ដោយ​​នាង​បាន​និយាយ​បែប​លេងសើច​ថា កូន​ឆ្មារ​នាង​ទេ​ដែល​​ជំពាក់​នាង​៤០​លាន​​​ដុល្លារ​។

​បច្ចុប្បន្ន​ការងារ​នាង​ទំនេរ រហូតដល់​ចុងខែ​មិនា​ទើប​នាង​ត្រូវ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ iHeartRadio Music Awards នាទី​ក្រុង​ឡូ​អែន​ជឺ​ឡែ​ស។ បន្ទាប់មក​ក្នុង​ខែមិថុនា​នាង​នឹងធ្វើ​ដំណើរ​ទៅ​ជប៉ុន​ដើម្បី​ចាប់ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ដែល​មាន​ឈ្មោះថា 1989 tour នៅ Tokyo Dome រួមជាមួយ​ការចេញលក់​អាល់​ប៊ុ​ម​ចម្រៀង​ប៉ុប ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ​​ផង​ដែរ​៕

​ប្រែ​សម្រួល​៖ សុខា នី​កា​
ប្រភព ពី thebnews
ប្រភព៖​ www.justjared.com