យន្តហោះពីរគ្រឿងបុកគ្នាផ្ទុះកណ្ដាលអាកាសនៅម៉ាឡេស៊ី អ្នកជិះរួចខ្លួន (មានវីដេអូ)
យន្តហោះចម្បាំងពីរគ្រឿងបានបុកគ្នា ហើយផ្ទុះកណ្ដាលអាកាស ពេលកំពុងធ្វើសមយុទ្ធយោធានៅប្រទេសម៉ាឡេស៊ី។ សំណាងល្អ អ្នកបើកយន្តហោះបានចុចគន្លឹះ ហើយហោះតាមឆត្រយោងបានសម្រេចដោយមិនទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតទេ។
យន្តហោះដែលជួបនឹងឧបទ្ទវហេតុនោះ មកពីប្រទេសឥណ្ឌូណេស៊ី មកចូលរួមសំដែងការហោះហើរលើអាកាសជាលក្ខណៈពិព័រណ៍ព្រឹត្តិការណ៍យន្តហោះចម្បាំងជូនទស្សនិកជនកម្សាន្ត នៅប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The BBC និង The Telegraph