ចំណុច​ល្អ និង​មិន​ល្អ ៥យ៉ាង​ដែល Apple មិន​ប្រាប់​សាធារណជន​អំឡុង​ពេល​ប្រកាស MacBook ស្ដើង​​ថ្មី​ ១២អ៊ីញ​

3/15/2015 0 Comments A+ a-

MacBook ស៊េរី​ថ្មីឆ្នាំ២០១៥ មាន​​អេក្រង់ ១២អ៊ីញ​ប្រភព៖​ www.martinhajek.com
នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកាស Apple Watch និង​កុំព្យូទ័រ MacBook ស៊េរី​ថ្មី​អេក្រង់ ១២អ៊ីញ​មិន​ធ្លាប់​មាន ក្រុមហ៊ុន Apple បាន​ណែនាំ​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​នៅ​លើ​សមិទ្ធផល​របស់​ខ្លួន។ យ៉ាងណា​ការ​ណែនាំ នៅ​មាន​ចន្លោះ​ប្រហោង ដែល​គេ​មិន​ដឹង​ថា តើ​ជា​ចេតនា ឬ​អចេតនា​របស់​ក្រុមហ៊ុន Apple នោះ​ទេ។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ល្អ និង​មិន​ល្អ ៥យ៉ាង​ដែល Apple មិន​បាន​បញ្ជាក់​ប្រាប់​សាធារណជន​ពាក់ព័ន្ធ MacBook ថ្មី​របស់​ខ្លួន។

APPLE-96-of-114



១) កាមេរ៉ា​មុខ FaceTime មាន Resolution ទាប (Low-res FaceTime camera)

1

រាល់​កុំព្យូទ័រ MacBook ជំនាន់​មុនៗ ត្រូវ​បាន Apple ផលិត​កាមេរ៉ា​មុខ FaceTime HD ជាមួយ​កម្រិត rsolution ទំហំ 720p ប៉ុន្តែ​នៅ​លើ​ម៉ាក​ថ្មី​អេក្រង់ ១២អ៊ីញ​ដំបូង​នេះ​វិញ មាន​ត្រឹមតែ 480p ប៉ុណ្ណោះ។ កម្រិត resolution នេះ​បើ​ប្រៀបធៀប​នឹង​កាមេរ៉ា​មុខFaceTime នៅ​លើ iPhone 4 ក៏​នៅ​ទាប​ជាង​ផង​ដែរ។ រាល់​ជំនាន់ iPhone ចាប់ពី​ជំនាន់ iPhone 5 ឡើង​ទៅ​គឺ​មាន 720p FaceTime HD។

នេះ​អាច​ដោយសារ ក្រុមហ៊ុន​យល់​ថា ការ​ប្រើ​កាមេរ៉ា​មុខ FaceTime ពុំ​ចាំបាច់​ខ្ពស់​ដល់ HD នោះ​ទេ ព្រោះ​អី​សូម្បីតែ​កម្មវិធី Skype គាំទ្រ​កម្រិត resolution ស្តង់ដារ​ប៉ុណ្ណោះ មិនមែន HD ឡើយ។

២) បំពាក់​ឧបករណ៍​បំពង​សំឡេង​ល្អ​ជាង​មុន (Better stereo speakers)

2

ចំពោះ speaker នៅ​លើ MacBook ជំនាន់​ថ្មី​នេះ គឺ​ត្រូវ​បាន​ផលិត​ក្នុង​កម្រិត​គុណភាព​ល្អ​ជាង​ជំនាន់​មុន ដែល​ត្រូវ​បាន Apple បំពាក់​នៅ​ផ្នែក​ខាង​លើ​នៃ keyboard ហើយ​ផ្ដល់​សំឡេង​ជា stereo speaker ដូច MacBook Air ប៉ុន្តែ​សំឡេង​ល្អ​ជាង និង​ឮ​ច្បាស់​ជាង។

៣) ដុំ​សាក MacBook ថ្មី​គឺ​ប្រភេទ MagSafe ខុស​ពី​ជំនាន់​មុនៗ ស្រួល​ប្រើ ហើយ​អាច​ប្រើ​ត្រូវ​ជាមួយ​ដុំ​សាក​ថ្ម​ផ្សេងៗ ដោយ​មិន​ប្រកាន់​ដុំ​ហ្សីន​របស់ Apple ឡើយ

Key Speakers At Apple's Worldwide Developer Conference

នៅ​លើ MacBook ថ្មី​នេះ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ USB ជំនាន់​ថ្មី USB-C Connector ដែល​អាច​ប្រើ​បាន​ទាំង​នៅ​លើ​កុំព្យូទ័រ Notebook ធម្មតាផ និង MacBook ថ្មី​នេះ​ក៏​បាន។ លក្ខណៈ​ពិសេស​របស់​ស្តង់ដារ USB-C នេះ​គឺ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​ស៊ក​បញ្ចូល​រន្ធ USB ដោយ​មិន​ប្រកាន់​ខាង​ខុស ឬ​ត្រូវ ផ្ងារ​ឬ​ផ្កាប់​នោះ​ទេ (ជា​ប្រភេទ Reversible USB)។ ដុំ​សាក​ប្រភេទ​នេះ ត្រូវ​គេ​រំពឹង​ថា នៅ​ពេល​ខាង​មុខ បណ្ដា​ក្រុមហ៊ុន​កុំព្យូទ័រ​ធំៗ ក៏​នឹង​ប្រើ​ប្រភេទ USB-C ដូច​គ្នា​ដែរ។ ដូច្នេះ​ ឆ្នាំង​សាក​ដទៃ​ក្រៅ​ពី របស់ Apple ក៏​អាច​ប្រើ​ត្រូវ​គ្នា​ដែរ។

៤) អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​ខ្សែ​បំបែក​ចេញពី USB-C ដើម្បី​អាច​សាក​ថ្ម​ផង និង​ប្រើ​សម្រាប់​ផ្ទេរ​ការ​បង្ហាញ​រូប នៅ​លើ​អេក្រង់ External Display និង​ការ​ភ្ជាប់ Hard Drive ឬ flash drive ឬ DVD drive ជាមួយ USB ធម្មតា (full-size USB)

4

ដោយសារ​នៅ​លើ MacBook ថ្មី​នេះ មាន​រន្ធ USB-C តែ​មួយ ដូច្នេះ​អ្នក​អាច​ត្រូវការ​ខ្សែ​បំបែក (Dongle) ដើម្បី​បំបែក​ខ្នែង​បាន​ច្រើន អាច​ប្រើ​ទាំង​ការ​បញ្ជូន​រូប (output video) ទៅ​កាន់ External Display និង​ដោត​ប្រើ Removable Drive ក្នុង​ពេល​ដំណាលគ្នា​បាន។​

៥) រូប​ឡូហ្គោ Apple មាន​លក្ខណៈ​ខុស​ពី​ឡូហ្គោ​នៅ​លើ MacBook ជំនាន់​មុនៗ

5

អ្នក​អាច​សម្គាល់​ថា ជា​កុំព្យូទ័រ MacBook ឬ​អត់​តាមរយៈ​រូប​ឡូហ្គោ Apple មាន​បន្លឺ ទោះបី​ជា​កុំព្យូទ័រ​នៅ​ចម្ងាយ​ឆ្ងាយ​ពី​អ្នក​ក៏ដោយ។ រាល់ MacBook លើកលែង​ថា MacBook ថ្មី​នេះ គឺ​សុទ្ធតែ​មាន​រូប​ឡូហ្គោ​នៅ​លើ​គម្រប អម​ដោយ​ភ្លើង​ភ្លឺ។ ឡូហ្គោ MacBook ថ្មី ពុំ​មាន​លក្ខណៈ​បញ្ចេញ​ពន្លឺ​ដូច​ជា MacBook មុនៗ​ទេ ពោល​គឺ​ដូច​ជា​ឡូហ្គូ​នៅ​លើ iPad Air និង iPad mini ប៉ុណ្ណោះ៕


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable