បុរស​ខ្លាំង​ពូទីន៖ រុស្ស៊ី​​​អាច​​កម្ទេច​​​អាមេរិក​ដោយ​ប្រើ​ពេល​​​​ត្រឹមតែ​កន្លះ​ម៉ោង ឬ តិច​ជាង​នេះ!

3/15/2015 0 Comments A+ a-

លោក ពូទីន ប្រធានាធិបតី​រុស្ស៊ីប្រភព៖​ nigerianewsupdate
ស្ថានភាព​នៅ​ទីក្រុង​មូស្គូ​នៅ​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​​ថា ហាក់​មាន​​​ភាព​ខុសប្រក្រតី ស្រប​ពេល​ដែល​បុរស​ខ្លាំង​​​លើ​លោក លោក វ្លាឌីមៀរពូទីន (Vladimir Putin) អវត្តមាន​ពី​សាធារណជន​​អស់​រយៈ​​​ពេល​ជា​ច្រើន​ថ្ងៃ​​មក​ហើយ​នោះ។

នេះ​បាន​ធ្វើ​ឲ្យ​​ពិភពលោក​កំពុង​ដាក់​មន្ទិល​សង្ស័យ​ថា ​​ប្រធានាធិបតី​រូប​នេះ​​អាច​កំពុង​​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ អាច​ត្រូវ​បាន​ធ្វើ​រដ្ឋប្រហារ ឬ​​ក៏​ស្លាប់​ ឬ​ក៏​​អាច​កំពុង​សម្ងំ​​​លាក់​ខ្លួន​​ពី​សាធារណជន​ដើម្បី​នៅ​​ជា​មួយ​ស្រី​ស្នេហ៍​របស់​លោក។​


​យ៉ាងណាមិញ​នេះ​ជា​រឿង​​មួយ​ ប៉ុន្តែ​បើ​​​គេ​ងាក​ទៅ​រំលឹក​សម្ដី​របស់​លោក​កាល​ពី​ឆ្នាំ ២០១១ ​នៅ​​​​​ក្នុង​កំឡុង​​កម្មវិធី​ជប់លៀង​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​មូស្គូ​​វិញ ​​ គេ​នៅ​ចាំ​បាន​ថា ប្រធានាធិបតី​រូប​នេះ​បាន​បង្ហាញ​ពី​អនុភាព​​​​មួយ​គ្មាន​ពីរ​របស់​រុស្ស៊ី​ក្នុង​​ការ​វាយ​កម្ទេច​អាមេរិក។

ឆ្លើយ​តប​ទៅ​នឹង​អ្នក​កាសែត​ដែល​បាន​ចោទ​សួរ​លោក​​​ក្នុង​កម្មវិធី​នោះ លោក​ពូទីន​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «រុស្ស៊ី​​អាច​កម្ទេច​​អាមេរិក​​​​ដោយ​ប្រើ​ពេល​ត្រឹមតែ​កន្លះ​ម៉ោង ឬ តិច​ជាង​នេះ!»

កាល​នោះ​លោក​នៅ​កាន់​តំណែង​ជា​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ មុន​​នឹង​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​ជា​លើក​ទី​២ នៅ​ខែ​មិថុនា ឆ្នាំ ២០១២ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​​មក ហើយ​ការ​ថ្លែង​របស់​លោក​នៅ​ពេល​នោះ​​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មីស៊ីល​​អាមេរិក នូវ​អ្វី​​ដែល​​លោក​យល់​ថា កំពុង​គំរាមកំហែង​សន្តិសុខ​រុស្ស៊ី។

ផ្អែក​តាម​សម្តី​របស់​លោក​មើល​ទៅ​វា​គ្មាន​អ្វី​​ដែល​​គួរឲ្យ​សង្ស័យ​ថា រុស្ស៊ី​​គ្មាន​សមត្ថភាព​កម្ទេច​អាមេរិក​​នោះ​ឡើយ ត្បិតអី​មហាអំណាច​យោធា​មួយ​នេះ​មាន​គ្រឿង​សព្វាវុធ​ទំនើបៗ​ជា​ពិសេស​មីស៊ីល​អន្តរទ្វីប (Intercontinental Missile) ជា​​ច្រើន​គ្រាប់​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាញ់​ចេញ​ទៅ​កាន់​គោលដៅ​របស់​សត្រូវ​នៅ​ជុំវិញ​ភព​ផែនដី​បានក្នុង​រយៈ​ពេល​ដ៏​ខ្លី៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider