ការពិត ៨យ៉ាង នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល​ចំពោះ Apple Store

3/14/2015 0 Comments A+ a-

ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​វាយ​លុក​ទីផ្សារ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ ជាពិសេស​គឺ​ផលិត​ផល iPhone គ្រប់​ជំនាន់ ដែល​គ្រប់​គ្នា​តែង​និយាយ​មិន​ដាច់​ពី​មាត់។ ដោយសារ​បែប​នេះ​ហើយ ទើប​ក្រុមហ៊ុន​យក្ស​ខាង​លើ បាន​ពង្រីក​សាខា Apple Store ជាង ៤០០​កន្លែង​នៅ​ទូទាំង​ពិភពលោក។

???????????????????????????????

ខាង​ក្រោម​នេះ គឺ​​រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​នឹង​ភ្ញាក់​ផ្អើល​ចំពោះ Apple Store៖ ​


១. កន្លែង​ណា​មាន Apple Stores កន្លែង​នោះ​មាន​មនុស្ស​ទៅ​ច្រើន ដូច​នេះ​ហើយ​ទើប ក្រុមហ៊ុន Apple អាច​ចរចា​ជួល​ទីតាំង​ក្នុង​ផ្សារ​ទំនើប​នានា​បាន​ថោក។ បើ​តាម​កាសែត Wall Street Journal របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា Apple Stores អាច​បង្កើន​ការ​លក់​ទំនិញ​នានា​នៅ​ក្នុង​ផ្សារ​ទំនើប បាន ១០​ភាគរយ។

២. ក្រុម​ហ៊ុន Apple មាន​បុគ្គលិក​លក់​ផលិតផល​របស់​ខ្លួន​នៅ​តាម Apple Stores នានា​ទូទាំង​ពិភពលោក ប្រហែល ៥០០០០​នាក់ ហើយ​ប្រសិន​បើ​បុគ្គលិក​ទាំង​នោះ​ប្រមូល​ផ្ដុំ​គ្នា អាច​ស្មើនឹង​របាយ​ប្រជាជន​នៃ​ទីក្រុង​ទំហំ​កណ្ដាល​មួយ​របស់​សហរដ្ឋអាមេរិក។

2

៣. ជាទូទៅ Apple Stores ទូទាំង​ពិភពលោក មាន​អ្នក​ចូល​ទស្សនា​ និង​ទិញ​ផលិតផល​ជា​មធ្យម​ជាង ១​លាន​​នាក់​ក្នុង​មួយ​ថ្ងៃ ឬ​យ៉ាង​តិច ៣៦៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។

៤. Apple Stores នៅ​តាម​បណ្ដោយ​ផ្លូវ Nanjing East ក្រុង​សៀងហៃ គឺ​ជា​ហាង​ដ៏​មមាញឹក​បំផុត​របស់ Apple ដោយ​ក្នុង​មួយ​ថ្ងៃ អាច​ទទួល​ភ្ញៀវ​បាន​ដល់​ទៅ ២៥០០០​នាក់។

4

៥. ក្រុមហ៊ុន Apple បាន​ជួល​ផ្ទៃដី​យ៉ាង​តិច ៤,៩​លាន​ហ្វីត​ការ៉េ ដើម្បី​ប្រតិបត្តិការ​លក់​ផលិតផល​របស់​ខ្លួន ស្មើ​នឹង​ទំហំ​ទីលាន​បាល់​ទាត់៨៥។

៦. នៅ​ចុង​ឆ្នាំ២០១៤ Apple Stores មាន​ទាំង​អស់ ៤៣៧​កន្លែង ហើយ​ក្នុង​ចំណោម​នោះ ២៥៩​កន្លែង មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋអាមេរិក។

៧. ជាមធ្យម ចំណូល​ដែល​ទទួល​បាន​ពី Apple Store មួយ​ទីតាំង ស្មើ​នឹង ៥០.៦​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៤។

7

៨. ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស Apple គ្រោង​បើក​សាខា Apple Stores ថ្មី ២៥​ ទៀត​ ក្នុង​ឆ្នាំ​២០១៥​នេះ ហើយ​ភាគ​ច្រើន​មាន​ទីតាំង​នៅ​ក្រៅ​សហរដ្ឋអាមេរិក។



ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ businessinsider​​​