Apple ចាប់ផ្ដើមក្រឡុកទីផ្សារស្មាតហ្វូន
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Apple តែងតែមានកម្មវិធីពិសេស ដោយអនុញ្ញាតឲ្យអតិថិជនយកទូរស័ព្ទចាស់មកប្ដូរយកថ្មីបាន (trade-in program) ប៉ុន្តែឆ្នាំនេះ ហាក់ដូចជាប្លែកជាងឆ្នាំមុនបន្ដិច ដោយអតិថិជនដែលប្រើ Android និង BlackBerry ក៏អាចប្ដូរយកបានដែរ។
យោងតាមការចុះផ្សាយរបស់ Phone Arena បានឲ្យដឹងថា អតិថិជនប្រើ Android និង BlackBerry អាចមកទទួលយកកាតពិសេសមួយសម្រាប់ប្រើនៅក្នុងកម្មវិធី trade-in program ប៉ុន្តែលក្ខខណ្ឌផ្សេងៗមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេ។
បុគ្គលិកបម្រើការងារនៅក្នុង App Store បានលួចបង្ហើបឲ្យដឹងថា ពិតជាមានករណីដូចនេះមែន ប៉ុន្តែសម្រាប់ការបរិច្ឆេទនៅមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងថា សម្រាប់អតិថិជន Android និង BlackBerry អាចចំណាយលុយខ្លះក្នុងការប្ដូរ ប៉ុន្តែមិនច្រើនលើសលប់ទេ៕