Facebook ចេញ​មុខងារ​​​​ថ្មី​​ពិសេស​​អាច​ឲ្យ​​អ្នក​​​ប្រើ​ FB Messenger ផ្ទេរ​លុយ​​ឲ្យ​ friend បាន​ទៀត!

3/18/2015 0 Comments A+ a-

ក្រុមហ៊ុន Facebook បាន​ប្រកាស​បន្ថែម​មុខងារ​ថ្មី​ចុងក្រោយ​ទៅ​លើ​កម្មវិធី​ផ្ញើ​សារ Messenger app របស់​ខ្លួន ដែល​មាន​លក្ខណៈ​ពិសេស​គាំទ្រ​ដលក់​ការ​ផ្ញើ​លុយ​យ៉ាង​រហ័ស​ទៅ​កាន់ friend នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ ក្រុមហ៊ុន​សង្ឃឹម​ថា អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook នឹង​ប្រើ​ដំណោះស្រាយ​ថ្មី​នេះ ជំនួស​ឱ្យ​ការ​ប្រើ​ជម្រើស​ផ្ទេរ​ប្រាក់​ដទៃ​ដូច​ជា PayPal ជាដើម។


មុខងារ​ថ្មី​របស់ Facebook នេះ​ គឺ​មាន​លក្ខណៈ​ពិសេស​​នៅ​ត្រង់ វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ផ្ញើ​ប្រាក់​ទៅ​នរណា​ម្នាក់។ ទម្រង់​ដែល​ភ្ជាប់​នូវ​មុខងារ​ផ្ញើ​ប្រាក់​ នឹង​ទទួល​បាន​ការ​រចនា​រូបរាង​ថ្មី​លើ​កម្មវិធី Messenger app ខុស​ប្លែក​ពី​កម្មវិធី​ផ្ញើ​សារ​មុនៗ។ អ្នក​ប្រើ​នឹង​ឃើញ​មាន​រូប icon ដុល្លារ ($) នៅ​ផ្នែក​ខាង​ស្ដាំ។ ដើម្បី​ផ្ញើ​ប្រាក់ អ្នក​ប្រើ​ត្រូវ​បើក​កម្មវិធី Facebook Messenger រួច​ចុច tab ទៅ​លើ​រូប $ ហើយ​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ញើ បន្ទាប់​មក​ចុច​លើ Pay ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ និង​ខាង​ស្ដាំ ហើយ​បញ្ចូល​គណនី​កាត​ឥនពន្ធ​របស់​អ្នក​ដើម្បី​ផ្ញើ​ប្រាក់​ជា​ការ​ស្រេច។

payments



ចំណែក​ភាគី​ខាង​ទទួល​វិញ ក៏​ត្រូវ​បើក​នូវ​ប្រអប់​សន្ទនា​ជាមួយ friend នោះ រួច​ចុច​លើ Add Card នៅ​ក្នុង​សារ ហើយ​បញ្ចូល​គណនី​កាត​ឥនពន្ធ​របស់​អ្នក​ដើម្បី​ទទួល​ប្រាក់ (សម្រាប់​លើក​ដំបូង)។ ទឹកប្រាក់​នឹង​ត្រូវ​បាន​ផ្ទេរ​ជោគជ័យ ក្នុង​រយៈពេល ១ថ្ងៃ ទៅ៣ថ្ងៃ អាស្រ័យ​លើ​គោលការណ៍​ធនាគារ​ដែល​អ្នក​ប្រើ​កាត។ មុខងារ​ពិសេស​នេះ នឹង​ដំណើរការ​ដំបូង​នៅ​អាមេរិក​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ។

សូម​បញ្ជាក់​ថា កាលពីដើម​ឆ្នាំ២០១៥​នេះ ក្រុមហ៊ុន Google ក៏​បាន​បញ្ចូល​មុខងារ​ផ្ទេរប្រាក់​ (ផ្ញើ និងទទួលប្រាក់) ទៅលើ​មុខងារ​ផ្ញើអ៊ីមែល gmail ផង​ដែរ៕ 

​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព ពី thebnews
ប្រភព៖​ http://newsroom.fb.com/