​​អន្ទះសា​​ចង់​ឃើញ​មុខ​កូនពេក​​​​ ប្រើ Samsung Gear VR មើល​ភរិយា​សម្រាល​កូន​​ពី​​ចម្ងាយ​ ៤ ០០០គីឡូម៉ែត្រ!

3/16/2015 0 Comments A+ a-

មនុស្ស​ទទួល​បាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ ដោយសារ​សម័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន​មាន​ភាព​ជឿនលឿន ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​ដោយ​មិន​គិត​គំលាត​ឡើយ។ ជាក់ស្ដែង​លោក​ឪពុក​ម្នាក់ ដោយសារ​អន្ទះសា​ចង់​ឃើញ​កំណើត​របស់​កូន ប៉ុន្តែ​មាន​រនាំង​ស្ទះ​នៅ​ត្រង់​ចម្ងាយ​ផ្លូវ​ពី​គ្នា​រហូត​ដល់ ៤ ០០០គីឡូម៉ែត្រ មិន​អាច​ទៅ​ទាន់​ពេល ទើប​លោក​បាន​ប្រើ​ឧបករណ៍ Samsung Gear VR ដើម្បី​ឱ្យ​កើត​មើល​ឃើញ​នូវ​ការ​ចាប់​កំណើត​របស់​កូន​បាន។

Main-Image-1



ពេលវេលា​ដែល​ភរិយា​ឈ្មោះ Alison ជិត​ដល់​ពេល​សម្រាល​កូន គឺ​ចំ​ពេល​ដែល​លោក​ឪពុក​មាន​ឈ្មោះ Jason Larke ដែល​ជា​អ្នក​ម៉ៅការ​អគ្គិសនី​នៅ​ក្នុង​រដ្ឋ Queensland នេះ ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​រយៈពេល ៤សប្ដាហ៍​ពេញ មិន​អាច​ដក​ខ្លួន​បាន។ ម៉្លោះហើយ ក្រុមហ៊ុន Samsung បាន​ណែនាំ​លោក​ឱ្យ​សាកល្បង​ទទួល​យក​បទពិសោធន៍​ថ្មី​ពី​ឧបករណ៍ Gear VR របស់​ខ្លួន។


អ្នក​ស្រី Alison បាន​និយាយ​ថា៖ «បន្ទាប់ពី​ពួក​យើង​ទាំងអស់​គ្នា​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃពោះ​ជា​កូន​ទី៣ អស់​រយៈពេល ៥សប្ដាហ៍​មក​ហើយ​នោះ យើង​ក៏​ឧស្សាហ៍​តាមដាន​ការវិវឌ្ឍន៍​របស់​កូន​ជាប់ ហើយ​ដឹង​ថា​ជា​កូន​ប្រុស»។ ដោយសារ​មាន​ការ​នឹក​ដល់​កូន ចង់​ឃើញ​កំណើត​កូន​ប្រុស​ខ្លួន​ខ្លាំង​ពេក លោក Jason ក៏​បាន​ប្រើ ឧបករណ៍ Gear VR របស់ Samsung ដើម្បី​អាច​មើល​ឃើញ​ផ្ទាល់​អំពី​សកម្មភាព​ប្រពន្ធ នឹង​កូន​ប្រុស​របស់​លោក​ចាប់​កំណើត។ លុះ​ភរិយា​របស់​លោក​សម្រាប់​កូន​ប្រុស​ជា​ទី​ស្រលាញ់​បាន ១សប្ដាហ៍ ទើប​លោក​ត្រឡប់​មក​ពី​បំពេញ​ការងារ​វិញ អម​ដោយ​ក្ដី​ត្រេកអរ និង​រំភើប​យ៉ាង​ខ្លាំង។

តាមរយៈ បទពិសោធន៍​ថ្មី​ដំបូង​នេះ នឹង​ក្លាយ​ជា​វីដេអូ​ពិសេស​បំផុត​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ Samsung Gear VR បាន៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable