អតីតសង្សាររបស់ឈិនឡុង ត្រូវបានចាប់ខ្លួន!
សង្សារចាស់តារាសម្ដែងឈិនឡុងនាង Elaine Ng វ័យ៤២ឆ្នាំទើបតែត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១មិនាកន្លងទៅបន្ទាប់ពីបានវាយ ដំមកលើរាងកាយកូនស្រីរបស់ខ្លួន ដែលកូនស្រីរូបនោះត្រូវបាននាងអះអាង ថាជាកូនរបស់តារាក្បាច់គុនកុងហ្វូដ៏ល្បីឈិនឡុង។ ប៉ុន្តែសាមីខ្លួនឈិនឡុងបដិសេធមិនទទួលស្គាល់។
នាង Elaine បានផ្ដល់កំណើតដល់កូនស្រី Etta Ng កាលពីឆ្នាំ១៩៩៩ក្រោយពីនាងមានទំនាក់ទំនងស្នេហាជាមួយឈិនឡុង ប៉ុន្តែដោយសារតែឈិនឡុងបានបដិសេធថាលោកមិនមែនជាឪពុករបស់កូនស្រីខាងលើ ធ្វើឲ្យនាងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់កូនស្រីក្នុងនាមជាម្ដាយតែម្នាក់ឯងក្នុងទីក្រុងប៉េកាំង។ បន្ទាប់ពីរស់នៅប៉េកាំងបាន៣ឆ្នាំនាងបានត្រលប់មកហុងកុងវិញមកចាប់អាជីពជាតារាសម្ដែងដូចដើម។
ដោយសារតែបារម្ភពីម្ដាយ Etta បានទៅជួបគ្រូបង្រៀនរបស់នាង និងធ្វើការងារសង្គមដើម្បីឲ្យជួយ ដោយបានប្រាប់ថា នាង Elaine ធ្លាប់វាយស្មារបស់នាងក្នុងពេលឈ្លោះគ្នាទៀតផង។ ដោយសារតែបារម្ភចំពោះសុវត្ថិភាព Etta បានរាយការណ៍ករណីនេះទៅប្រាប់បូលិស បើទោះជា Etta មិនបានរងរបួសក៏ពិតមែនប៉ុន្តែរឿងនេះត្រូវបាននាយកដ្ឋានសង្គមយកទៅសិក្សានិងតាមដាន។
ក្នុងដំណើរការស៊ើបអង្កេតប៉ូលិសបានរកឃើញម្សៅចំនួនតិចតួចដែលគេសង្ស័យថានោះជាកញ្ឆានៅក្នុងផ្ទះរបស់នាង Eliane ដោយវត្ថុសង្ស័យនោះត្រូវបានបញ្ចូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការស្រាវជ្រាវបន្ត។
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ jaynestars.com