iRing បញ្ជា iTV ទំនើបរកលេខដាក់គ្មាន

ពិតជាអស្ចារ្យមែនហើយ សម្រាប់គ្រោងការរបស់ Apple ដែលចង់ផលិតផល iRing ដែលមានសមត្ថភាពអាចបញ្ជាទូរទស្សន៍ iTV បាននោះ។ ថ្មីៗនេះ លោក Brian White អ្នកវិភាគមកពីស្ថាប័ន Topeka Capital Markets បានទម្លុះអាថ៍កំបាំងពី Apple ថា
Apple គ្រោងផលិត iRing ដែលមានមុខងារជាតេឡេបញ្ជា (remote controller) សម្រាប់ប្រើប្រាស់ជាមួយទូរទស្សន៍ iTV។
លោក White បាននិយាយជុំវិញឧបករណ៍ដែលមានរូបរាងដូចជាចិញ្ចៀនសម្រាប់បញ្ជាទូរទស្សន៍នេះថា Apple នឹងអភិវឌ្ឍន៍ iRing សម្រាប់បញ្ជា iTV ដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់បានជាពុំខាន។ ក្រៅពីមានមុខងារជាតេឡេបញ្ជាទូរទស្សន៍ហើយនោះ គេរំពឹងថាវាអាចនឹងត្រូវបានគេផលិតឡើងរួមជាមួយមុខងារ បញ្ជាដោយកាយវិការពីចម្ងាយបានថែមទៀតផង។

លោក Brian White បន្ថែមការរំពឹងទុករបស់លោកថា ទូរទស្សន៍ iTV រួមជាមួយចិញ្ចៀន iRing មួយឈុតនេះនឹងមានតម្លៃល្បាក់ពី
១៥០០ដុល្លារ ទៅ ២៥០០ដុល្លារអាមេរិក។ iTV អាចមានទំហំ ៥០អ៊ីញ ទៅ ៦០អ៊ីញ។ តែទោះជាយ៉ាងណា Apple ពុំទាន់បានចេញមុខអះអាងយ៉ាងណានៅឡើយទេ។