IOS,ស្វែងរកទិន្នន័យរបស់ iPhone ឬ iPad ដែលបាត់រយៈកម្មវិធី EaseUS MobiSaver, APPs, Keyword
EaseUS MobiSaver គឺជាកម្មវិធីប្រើសម្រាប់កុំព្យូទ័រ ដើម្បីធ្វើការស្វែងរកនូវរាល់ទិន្នន័យរបស់ទូរស័ព្ទ iPhone ឬកុំព្យូទ័របន្ទះស្ដើង iPad ដែលបានលុបបាត់ និងចង់ទាញរកមកវិញ ។ តាមរយៈកម្មវិធី EaseUS MobiSaver គេអាចធ្វើការស្វែងរកនូវទិន្នន័យដែលបាត់ទាំងនោះបានចំនួន១២ ប្រភេទផ្សេងគ្នា ។
ដោយឡែកចំពោះលទ្ធភាពដែលអាចស្វែងរកឡើងវិញនូវទិន្នន័យដែលបាត់ចំនួន ១២ ប្រភេទផ្សេងគ្នា អ្នកអាចធ្វើការស្វែងរកនូវទិន្នន័យដែលបាត់ដូចជា៖ Contacts, Messages, Call History, Calendar, Notes, Reminders, including Photos និង Videos ដែលបានថតជាមួយ iPhone/iPad ។ក្រៅពីនេះគេក៏អាចស្វែងរកទិន្នន័យចេញពី iTunes backup ផងដែរ ។
នៅពេលគេចង់ស្វែងរកឡើងវិញរាល់ទិន្នន័យដែលស្ថិតក្នុងចំណោម Media គេគ្រាន់តែចុចទៅលើ icon ដែលមានដាក់ថា Photos/videos នោះគេអាចរកទិន្នន័យដែលបាត់ទាំងនោះបានយ៉ាងងាយស្រួល ។
កម្មវិធី EaseUS MobiSaver អាចដំណើរការលើ Windows 8/7/Vista/XP, Windows Server 2008/Home Server និងអាចភ្ជាប់ជាមួយនឹង iDevice ដូចជា Phone, iPad, iPod touch ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 4, iOS 5, iOS 6 និង iOS 7 ។
សូមបញ្ជាក់ថា កម្មវិធី EaseUS MobiSaver គេអាចទាយប្រើដោយ Free សម្រាប់ការប្រើនៅក្នុងផ្ទះ ប៉ុន្តែបើជាលក្ខណៈក្រុមហ៊ុនគឺប្រហែលជាត្រូវមានចំណាយខ្លះ ហើយកម្មវិធីនេះអាចដំណើរការទៅបានលុះត្រាតែកុំព្យូទ័រក៏មានដំឡើងនូវកម្មវិធី iTunes ផងដែរ ។ យ៉ាងណាមិញដើម្បីធ្វើការទាញយកកម្មវិធី EaseUS MobiSaver អ្នកអាចចុចលើតំណភ្ជាប់នេះដើម្បីចូលទៅកាន់គេហទំព័ររបស់ EaseUs ឬពុំដូច្នេះទេអ្នកអាចទាញយកកម្មវិធីតាមតំណភ្ជាប់នេះតែម្ដងដែលមានទំហំ 11.5MB ៕