Tech News, សូម​ទស្សនា​ការ​បង្ហាញ​ពី​ Galaxy Tab 3 8.0 (Video), Tablet

7/01/2013 0 Comments A+ a-

Galaxy Tab 3 8.0 ជា​កុំព្យូទ័របន្ទះស្ដើង​របស់​ក្រុមហ៊ុន​ Samsung ដែល​មាន​រូបរាង​ស្រដៀង​នឹង​ Galaxy Note 8.0 មាន​ទំហំ​អេក្រង់​ប៉ុន​គ្នា ប៉ុន្តែ​វា​​គ្មាន​ប្រើ​ S-Pen មាន​​ក្រាស់​ស្ដើង និង​ មាន​ទម្ងន់​ស្រាល​ជាង​ Note 8.0 រីឯ​តម្លៃ​​ទៀត​សោត​ក៏​ទាប​ជាង​​ដែរ ។ បើ​យោង​តាម​​គេហទំព័រ​ Gsmarena បាន​​បង្ហាញ​ពី​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​កុំព្យូទ័របន្ទះស្ដើង​ Samsung Galaxy Tab 3 8.0 រួម​មាន​ដូច​ខាង​ក្រោម៖

  • វិមាត្រ 209.8 x 123.8 x 7.4 mm
  • អេក្រង់ទំហំ 8-inch
  • កម្រិតភាពច្បាស់ 800 x 1,280 pixels
  • CPU Dual-core 1.5GHz
  • GPU Mali-400MP
  • RAM 1.5 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB និង 32 GB (អាច​បន្ថែម​ microSD card 64 GB)
  • មាន​ Wi-Fi, Bluetooth, GPS,.
  • កាមេរ៉ាមុខ​ទំហំ​ 1.3 MP និង​ កាមេរ៉ា​ក្រោយ​ទំហំ 5 MP
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
  • ថាមពល​ថ្ម 4,450mAh (មិន​អាច​ដូរ​បាន​ទេ)
សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម៖